logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម អ៊ូច ភា អញ្ជើញជួបសំណេះសំណាលជាមួយនិយោជក និងកម្មករនិយោជិត ចំនួន ៤៩០នាក់
30
04-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តតាកែវ ៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយនិយោជក និងកម្មករនិយោជិត រោងចក្រកាត់ដេរសម្លៀកបំពាក់ សាន ជីន (ខេមបូឌា) នីតធីង ថេកឡជី ឯ.ក ចំនួន ៤៩០នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៣ ក្រោមប្រធានបទ «សន្តិភាព ស្ថេរភាព មុខរបរ និងការងារ» ស្ថិតនៅឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នាឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ទិវាពលកម្មអន្តរជាតិ ១ ឧសភា ប្រព្រឹត្តឡើងដើម្បីរំលឹកការអនុវត្តនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពនានា របស់កម្មករនិយោជិត និយោជក ដែលមាននៅក្នុងច្បាប់ ស្តីពីការងារ និងអនុសញ្ញាអន្តរជាតិនានា ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើន កាលពីឆ្នាំ២០២២ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមិនបានប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ដោយសារវិបត្តិកូវីដ-១៩ រោងចក្រត្រូវបានបិទខ្ទប់ កាត់បន្ថយចំនួនកម្មករនៅក្នុងរោងចក្រ រឿងដែលអាក្រក់នៅជំនាន់កូវីដ ពេលចាប់ផ្តើមយើងមិនទាន់មានវ៉ាក់សាំងចាក់ជូនកម្មករនិយោជិត និងខ្វះរូបមន្តព្យាបាល ដោយសារបច្ចុប្បន្នយើងមានភាពសាំក្នុងខ្លួនដោយបានចាក់វ៉ាក់សាំង តែប្រសិនបើមានការឆ្លងមិនមានការភ័យខ្លាច មិនធ្ងន់ធ្ងរធ្វើឱ្យបាត់បង់អាយុជីវិត ថ្ងៃនេះយើងបានជួបជុំគ្នាជាមួយកម្មករ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ដើម្បីបង្ហាញពីការអបអរសាទទិវាពលកម្មអន្តរជាតិ ១ឧសភា ២០២៣។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានរៀបចំគោលនយោបាយប្រាក់សោធននិវត្តន៍ជូនដល់និយោជក និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស និងអ្នកបំរើការងារនៅក្រៅប្រព័ន្ធ ផ្តល់អត្ថប្រយោជន៍ជូនបងប្អូនកម្ពុជា ដែលពីមុនមិនមានរបបសោធននិវត្តន៍ គឺមានតែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចាប់ពីឆ្នាំ២០២៣ កម្មករ កម្មការិនី ទទួលបានប្រាក់សោធននិវត្តន៍នៅពេលចាស់ គ្រាន់តែយើងធ្វើការមួយឆ្នាំ ពេលចាស់មានប្រាក់កាន់តែច្រើន បងប្អូនទទួលបានអត្ថប្រយោជន៍ពាក់ព័ន្ធតាមច្បាប់កំណត់។

ឯកឧត្តម អភិបាលខេត្ត បន្ដថា សុំឱ្យបងប្អូនស្វែងយល់ដឹងក្នុងអាជីពរបស់ខ្លួនទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិល ចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើន ទាក់ទាញអ្នកវិនិយោគ រួមគ្នាបង្កើតរោងចក្រ ផ្តល់ឱកាសការងារជូនយុវជនរបស់យើង ក្រោមម្លប់សុខសន្តិភាព ទាក់ទងនឹងប្រាក់សោធននិវត្តន៍នេះ សរបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយគាំពារសង្គម របបសោធននិវត្តន៍ បើបងប្អូនកម្មករ និយោជិតមានជំងឺមាន ប.ស.ស ជាអ្នកធានារ៉ាប់រងក្នុងការព្យបាល៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ