logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញសម្ពោធកុដិ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តសេរីឧត្តមមុនីហៅវត្ត នៅស្រុកលើកដែក
87
05-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកុដិ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តសេរីឧត្តមមុន្នីហៅវត្ត (ពាមរាំងលើ) និងពិធីបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា នៅភូមិពាមរាំងលើ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅវត្តសេរីឧត្តមមុនី ដែលបានប្រារព្ធឡើងនាឱកាសនេះ គឺជាសមិទ្ធផលថ្មី ដែលបង្ហាញឱ្យឃើញពីការរីកចម្រើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នេះ គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ និងការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនូវការរីករាលដាលជម្ងឺកូវីដ-១៩ ហើយជោគជ័យទាំងនេះ ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកប ដោយចីរភាព និងបរិយាប័ន្ន។

ជាមួយគ្នានេះផងដែរ ឯកឧត្ដម អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវគំរូវីរៈភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងគោរពកោតសរសើរដល់ទឹកចិត្តមាតា បិតា ឬអាណាព្យាបាល អតីតយុទ្ធជន ដែលបានលះបង់ បងប្អូន កូន ចៅ ក្មួយ ឱ្យចូលធ្វើជាកងទ័ព បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារប្រទេសជាតិ មាតុភូមិ ទឹកដី និងប្រជាពលរដ្ឋទូទៅ។

ឯកឧត្ដម អភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយជាតិចំពោះអតីតយុទ្ធជន ធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំនូវពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន របស់យុទ្ធជន យុទ្ធនារី ដែលបានលះបង់អាយុជីវិត បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ជាពិសេសដើម្បីលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងបង្កើនជីវភាពរស់នៅរបស់អតីតយុទ្ធជន៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ