logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំបូកសរុបគម្រោងសកម្មភាព កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត ឆ្នាំ២០២៤-២០២៦
57
06-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល ៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបគម្រោងសកម្មភាពអាទិភាព សម្រាប់រៀបចំកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត ឆ្នាំ២០២៤-២០២៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានជំរុញដល់ អាជ្ញាធរក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវបន្តកៀរគរថវិកាពីប្រភពនានាជួយគាំទ្រគម្រោងរបស់រដ្ឋបាលខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ដែលបានស្នើឡើងក្នុងគោលដៅអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ឯកឧត្ដម ប្រាក់ សារ៉ាត បានស្នើដល់សមាជិកក្នុងអង្គប្រជុំ ត្រូវចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមទាំងខ្លឹមសារ និងទិន្ន័យឱ្យកាន់តែមានភាពត្រឹមត្រូវ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ដើម្បីជាប្រយោជន៍ក្នុងការប្រើប្រាស់លើកិច្ចអភិវឌ្ឍន៍របស់ខេត្តឱ្យចំគោលដៅ អាចសម្រេចគោលបំណង និងចក្ខុវិស័យរបស់ខេត្ត ស្របទៅតាមតម្រូវការជាមូលដ្ឋានអាទិភាពជាក់ស្តែងរបស់ប្រជាជនទូទាំងខេត្ត សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត ឱ្យកាន់តែប្រសើរឡើង។

ដើម្បីធ្វើឱ្យដំណើរការរៀបចំកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលខេត្ត ទទួលបានជោគជ័យ ឯកឧត្តម អភិបាលរងខេត្ត បានណែនាំដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវកំណត់បញ្ហាស្នូល ហើយត្រូវដំណោះស្រាយឱ្យបានល្អ ដើម្បីអនុវត្តស្របទៅតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានខ្លួន។ ជាពិសេសត្រូវខិតខំឱ្យអស់ពីលទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍នានាបានទាន់ពេលវេលា តាមការកំណត់ផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ