logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញជាអធិបតី​ពិធីដាំស្ដារព្រៃឈើឡើងវិញលើផ្ទៃដីចំនួន១៣ហិចតា ក្នុងដែន​ជ​​ម្រកសត្វព្រៃកែវសីមា-ក្រចេះ
48
06-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីដាំស្ដារព្រៃឈើឡើងវិញលើផ្ទៃដីចំនួន១៣ហិចតា និងត្រូវដាំកូនឈើឡើងវិញនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា-ក្រចេះ ស្ថិតនៅភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួលខេត្តក្រចេះ ក្នុងនោះដែរក៏មានការចូលរួមពីមន្ត្រីរាជការ តំណាងសហគមន៍ ប្រជាពលរដ្ឋ សិស្សានុសិស្សផងដែរ។

ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត  មានប្រសាសន៍បញ្ជាក់ថា÷ ដើម្បីការពារព្រៃឈើការលួចចូល​កាប់រើរានកា​ប់ឆ្ការហ៊ុពទ្ធ័ យកដីព្រៃដោយខុសច្បាប់ទាមទារឲ្យមានការចូលរួមចំណែកពីប​ងៗមន្ត្រីឧ​ទ្យានុ​រក្ស កងកម្លាំងសម្ថកិច្ចប្រដាប់អាវុធ ក៏នៅតែមិនគ្រប់នោះទេ អ្វីសំខាន់មិនអាចខ្វះបានគឺ​អ្នករស់​នៅ​​ក្នុងមូលដ្ឋានផ្ទាល់ មានប្រជាពលរដ្ឋសិស្សានុសិស្ស គោលដៅសំខាន់ក្នុងការចូលរួម ការជួយថែ​រក្សា​​ការពារ និងថែទាំកូនឈើទាំងនេះ នៅក្នុងរយៈពេល២០ទៅ ៣០ឆ្នាំទៀតវានឹងក្លាយ​ទៅជាខឿ​ន​យុទ្ធសាស្ត្រមួយអាចទាក់ទាញ់ផលប្រយោជន៍ តាមរយៈទី១.បានរក្សានៅលំនឹងបរិស្ថានទី ២. បានមក​ពីចំ​ណូលទេសចរណ៍ ទី៣. ដើម្បីទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់បា​នឃើញបើពុំដូច្នោះ​ទេកូន​ចៅ​​យើ​ងជំនាន់ក្រោយមិនបានស្គាល់ មិនបានឃើញព្រោះវាជាប្រភេទពូជឈើប្រណិតផងដែរ។

ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចូលរួមជា​មួយស្ថា​ប័ន​​ពាក់ព័ន្ធ នឹងអង្គការដៃគូពាក់ព័ន្ធ ក្នុងគោលបំណងរួមចំណែក និងការជួយគិតគូរចំពោះកិច្ចការស្ដា​រព្រៃឈើឡើងវិញ ដើម្បីរួមចំណែកអភិរក្សធនធានធម្មជាតិក្នុងដែនជំរកសត្វព្រៃកែវសីមា-ក្រចេះ របស់យើងទាំងអស់គ្នាឱ្យមានភាពគង្វង់ប្រសើរឡើង៕

ប្រភព៖​ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ