logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ម៉ែន វិបុល អនុញ្ញាតជូន ឯកឧត្តម UENO Atsushi  ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
57
29-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅរសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អនុញ្ញាតជូន ឯកឧត្តម UENO Atsushi  ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា  ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត លោក លោកស្រី ជាលេខាទី១ លេខាទី២ និងមន្ត្រីស្ថានទូតជប៉ុននៅកម្ពុជា លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានសភាពាណិជ្ជកម្មខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការស្វាគមន៍ និងអរគុណជាអនេកចំពោះឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកទស្សនកិច្ចការងារនៅក្នុងខេត្តស្វាយរៀង ព្រមទាំងបានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ តំបន់សក្ដានុពលសំខាន់ៗ និងសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្មជាដើម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង ក្នុងនោះក៏មានក្រុមហ៊ុនជប៉ុនបានបណ្តាក់ទុនវិនិយោគ ដែលបានផ្តល់ការងារធ្វើយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាកត្តាជំរុញការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃកាន់តែល្អប្រសើ។

ទន្ទឹមនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់វិស័យជាច្រើនក្នុងខេត្តស្វាយរៀង ជាពិសេសនៅក្នុងវិស័យអប់រំ សុខាភិបាល ធារាសាស្ត្រ កសិកម្ម ទឹកស្អាត ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេសលើការងារភស្ដុភារកម្ម និងការធ្វើឲ្យប្រសើរឡើងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ដែលទាំងអស់នេះរួមទាំងការវិនិយោគរបស់វិនិយោគិនជប៉ុនផងនោះ គឺពិតជារួមចំណែកយ៉ាងសំខាន់ណាស់ដល់ការអភិវឌ្ឍរីកចម្រើនរបស់ខេត្តស្វាយរៀងនាពេលកន្លងមក ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសំណូមពរឯកឧត្ដមឯកអគ្គរាជទូតជួយកៀរគរពាណិជ្ជករជប៉ុនមកបណ្ដាក់ទុនបង្កើតរោងចក្រសហគ្រាសនៅក្នុងខេត្តស្វាយរៀងឲ្យបានកាន់តែច្រើនថែមទៀត ដែលក្នុងនាមរដ្ឋបាលខេត្ត គឺត្រៀមខ្លួនជានិច្ចសហការគាំទ្រគ្រប់សព្វបែបយ៉ាងទាំងក្នុងក្របខ័ណ្ឌបច្ចេកទេស នីតិវិធី និងកិច្ចការការពារសន្តិសុខ សុវត្ថិភាព ជាដើម។

មានប្រសាសន៍ក្នុងជំនួបនេះផងដែរ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តដែលផ្តល់ឱកាសឱ្យគណៈប្រតិភូស្ថានទូតជប៉ុនបានចូលជួបនិងពិភាក្សាការងារនៅថ្ងៃនេះ និងសូមកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យដែលខេត្តស្វាយរៀងសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង ហើយឯកឧត្ដមជឿជាក់ថាសារៈសំខាន់នៃជំនួបនេះនឹងធ្វើឲ្យចំណងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើន និងមានការអភិវឌ្ឍប្រកបដោយវិបុលភាពថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ