ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញចូលរួមពិធីទទួលថវិកាពីសប្បុរសជន និងអបអរសាទរខួប លើកទី១៦០ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍក្រហម០៨ ឧសភា
May 26, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងលោកជំទាវ, ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធាន ក្រុមប្រឹក្សាខេត្ត និងលោកជំទាវ អញ្ជើញចូលរួមពិធីទទួលថវិកាពីសប្បុរសជន និងអបអរសាទរខួប លើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍក្រហម ០៨ ឧសភា ក្រោមប្រធានបទ "រួមគ្នា​ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម" ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រី​ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថវិកា​សរុបចំនួន៨០.៦៣៦ដុល្លាអាមេរិក។

ពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូ​លដ្ឋានខេត្តក្រចេះ មន្ត្រីរាជការ និងសប្បុរសជនយ៉ាងច្រើនកុះករផងដែរ៕

ប្រភព៖រដ្ឋបាលខេត្តក្រចេះ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ