logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង 
38
02-June-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការ បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ស្រ៊ន សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំកងកម្លាំងទាំងបី និងអាជ្ញាធរក្រុង ស្រុក ផងដែរ។ 

លោក​ ស៊្រន សំឫទ្ធី អភិបាលរងខេត្ត បានថ្លែងថា ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរនោះ អាជ្ញាធរ កងកម្លាំង និងស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវតែសហការគ្នាអោយបានល្អបំផុត ទប់ស្កាត់ ត្រៀមបង្ការ និងបង្រ្កាបឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវពង្រឹងឱ្យបានបានជាដាច់ខាតនូវសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ទប់ស្កាត់អំពើល្មើសផ្សេងៗ។

លោកអភិបាលរងខេត្ត បានជំរុញបន្ថែមទៀតថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រោះថាគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ជាពិសេសក្នុងការចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានគ្រប់ពេលវេលាគ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និងនិន្នាការនយោបាយ បក្សពួកនិយមណាមួយឡើយ។ ជាមួយគ្នានេះដែរ ត្រូវខិតខំអនុវត្ត និងបម្រើជូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដែលទាំងនេះ គឺជាផ្នែកមួយក្នុងការការពារសុវត្ថិភាពសន្តិសុខ សណ្ដាប់ធ្នាប់ ជូនពលរដ្ឋប្រកបដោយភាពកក់ក្តៅ និងសន្តិសុខខ្ពស់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ