logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីទូងស្គរ ដើម្បីអបអរការចុះបញ្ជី «រមណីយដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក
52
20-September-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីទូងស្គរ ដើម្បីអបអរការចុះបញ្ជី «រមណីយដ្ឋានបុរាណវិទ្យា ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូនីស្កូ (UNESCO) កាលពីថ្ងៃទី១៧ ខែ កញ្ញាឆ្នាំ២០២៣ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពី លោក លោកស្រីអភិបាលរង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត នៅតាមទីតាំងស្ថាប័នរដ្ឋ វត្តអារ៉ាម វិហារសាសនា គ្រឹះស្ថានឯកជន សាលារៀន បានជួបជុំដោយមានវាយគង ទូងស្គរ ទះប៉ោត… ដើម្បីអបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ដាក់បញ្ចូលក្នុងបញ្ជីបេតិកណ្ឌពិភពលោក។ សូមបញ្ជាក់ថា ប្រការនេះគឺជាការបង្ហាញឱ្យឃើញពីមោទកភាពជាតិ សាមគ្គីភាពជាតិ និងជាសមិទ្ធផលមួយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ សម្រាប់ខេត្តសៀមរាប បានសំដែងនូវការសាទរយ៉ាងក្រៃលែងចំពោះសម្បត្តិបេតិកភណ្ឌជាតិ ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕ ប្រភព៖ រដ្ឋបាលខេត្តសៀមរាប
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ