logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តស្វាយរៀង អញ្ជើញចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍកែលម្អសោភ័ណភាព ក្នុងក្រុងស្វាយរៀង
72
21-September-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យទីតាំងរៀបចំផែនការអភិវឌ្ឍកែលម្អសោភ័ណភាពក្នុងក្រុងស្វាយរៀង មាន ដូចជា ទីតាំងសាងសង់អគារធ្វើការ មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ស្ថានីយបូមទឹកឆៅ និងសួនច្បារច្រាំងទន្លេវ៉ៃគោ ប៉ែកខាងជើងផ្លូវជាតិលេខ១ ពិនិត្យទីតាំងគម្រោងស្តារព្រែកនៀល ពិនិត្យទីតាំងកំពង់ផែអូស្មាច់ និងពិនិត្យទីតាំងស្នេីសុំប័ណ្ណកម្មសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងក្រុងស្វាយរៀង ។ អញ្ជើញចូលរួមអមដំណើរឯកឧត្ដមអភិបាលខេត្តក្នុងឱកាសនោះមាន ឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ-អង្គភាព ពាក់ព័ន្ធ លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោក នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកស្រីនាយិកាទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកអភិបាល អភិបាលរងក្រុងស្វាយរៀង និងមន្ត្រីពាក់ព័ន្ធមួយចំនួន ៕ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ