logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកប្រាសាទសំបូរ
52
27-September-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅស្រុកប្រាសាទសំបូរ នៅក្នុងបេសកកម្មនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា នៅចំពោះមុខនេះ ស្ថានភាពទឹកជំនន់ បានជន់ខ្លាំងនៅស្រុកចំនួន០៤ រួមមាន ស្រុកស្ទោង ស្រុកប្រាសាទសំបូរ ស្រុកសណ្តាន់ និងស្រុកបារាយណ៍ ព្រមទាំងបានធ្វើឲ្យមានផលប៉ះពាល់ដំណាំស្រូវ ជីវភាពរស់នៅ និងការប្រកមុខរបររបស់ប្រជាពលរដ្ឋ ហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវលិច និងខូចខាត សាលារៀនមួយចំនួនត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយរកមធ្យោបាយឲ្យគ្រូបង្រៀនតាមបណ្តុំ នៅតាមខ្នងផ្ទះ រហូតដល់ទឹកត្រូវបានស្រកទៅវិញ។ ហើយចំពោះដំណាំស្រូវ នៅមិនទាន់មានការខូចខាតនៅឡើយទេ ដោយនៅស្រុកខ្លះ ទឹកចាប់ផ្តើមស្រកទៅវិញខ្លះហើយ។ ឯកឧត្តម បន្តទៀថា រដ្ឋបាលខេត្តកំពង់ធំ ក៏បានត្រៀមក្រុមការងារមន្ត្រីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យ និងវាយតម្លៃអំពីផលប៉ះពាល់លើដំណាំស្រូវ របស់ប្រជាពលរដ្ឋ ដើម្បីត្រៀមផ្តល់ពូជស្រូវសម្រាប់បង្កបង្កើនផលបន្ទាប់ពីទឹកស្រកទៅវិញ។ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀថា យើងមើលស្ថានភាពជាក់ស្តែងនៅពេលនេះ បងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់លិចផ្ទះសម្បែង ពួកគាត់បានទៅបោះទីតាំងនៅទីទួលមានសុវត្ថិភាព ឬចំការរបស់ពួកគាត់ ដើម្បីជៀងផុតពីគ្រោះថ្នាក់ជាយថាហេតុ។ ហើយក្នុងនាមអាជ្ញាធរខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់សុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានខ្ពស់ រក្សាអនាម័យជាប់ជានិច្ច ទោះបីបងប្អូនធ្លាប់រស់នៅជាមួយទឹកជំនន់នេះ រាប់ឆ្នាំកន្លងមកហើយក៏ដោយ និងសូមតាមដាននូវព័ត៌មានរបស់គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមរយៈលេខ ១២៩៤ នៅពេលដែលយើងខលទៅ នឹងទទួលបានព័ត៌មានអំពីស្ថានភាពទឹកជំនន់នេះ បានទាន់ពេលវេលា៕ ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ