សារអេឡិចត្រូនិច
ទំព័រដើម
ព័ត៌មាន
អំពីក្រសួងមហាផ្ទៃ
ក្រសួង និងអង្គភាព
បណ្ណាល័យឌីជីថល
សេវាសាធារណៈឌីជីថល
ព័ត៌មានលម្អិត
អភិបាលខេត្តស្វាយរៀង អញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំ ស្ដីពី “ការផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធមួយចំនួន
90
21-September-2023
ព័ត៌មានថ្នាក់ក្រោមជាតិ
ចែករំលែកបន្ត
តំណរភ្ជាប់
នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិ បាលខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងលោក សុខ សាគុន ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធស្ដីពី “ការផ្សព្វផ្សាយប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធមួយចំនួន”ដែលពិធីនេះធ្វើឡើងនៅបរិវេណ នៃសាលប្រជុំ របស់លេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង ។ ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានមានប្រសាសន៍ផ្តាំផ្ញើដល់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយភាពរលូនល្អ ស្របតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីជាធរមាន ជាពិសេសដើម្បីធានាបាននូវសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ រួមមានដូចខាងក្រោម ៖ ១.អភិបាលក្រុង ស្រុក ត្រូវជំរុញ និងពិនិត្យតាមដានជាប់ជាប្រចាំលើការបំពេញភារកិច្ចរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិ នៅក្នុងដំណើរការចែកលិខិតអញ្ជើញ ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា ដើម្បីពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ឱ្យបានត្រឹមត្រូវ ។ ២.អភិបាលក្រុង ស្រុក ត្រូវជំរុញ និងណែនាំដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងមេភូមិ ឱ្យផ្សព្វផ្សាយបន្តអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ។ ដោយឡែក ចំពោះអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក អ្នកទើបគ្រប់អាយុ ១៨ ឆ្នាំ (កើតមុន ឬត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០០៦) និងអ្នកដែលបានផ្លាស់ទីលំនៅ ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ ត្រូវអញ្ជើញពួកគាត់មកចុះឈ្មោះឱ្យបានគ្រប់ៗគ្នា ហើយចំពោះអ្នកដែលទើបទទួលបានអត្តសញ្ញាណប័ណ្ណប្រភេទថ្មី និងខុសឈ្មោះ ទិន្នន័យ ត្រូវមកជួប ក.ច.ប ដើម្បីស្នើសុំផ្លាស់ប្ដូរឯកសារ និងកែតម្រូវឈ្មោះ ទិន្នន័យ តាមនីតិវិធីដែល គ.ជ.ប ។ ៣.អភិបាលក្រុង ស្រុក ត្រូវពិនិត្យតាមដាន ជំរុញ និងណែនាំក្រុមប្រឹក្សា និងស្មៀនឃុំ សង្កាត់នៅក្រោមឱវាទរបស់ខ្លួនឱ្យអនុវត្តតួនាទី ភារកិច្ច ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ៤.អភិបាលក្រុង ស្រុកត្រូវណែនាំ និងជំរុញក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិពាក់ព័ន្ធឱ្យបង្កើនកា រផ្សព្វ ផ្សាយការអប់រំ និងអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងទទួលបានអត្ត សញ្ញាណ ប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីរួចហើយ ឱ្យមកជួបក្រុមចុះឈ្មោះបោះឆ្នោតស្នើសុំផ្លាស់ ប្ដូរឯកសារចុះឈ្មោះ បោះឆ្នោតអស់សុពលភាព ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ៥.ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ត្រូវបន្តពិនិត្យតាមដាន និងជំរុញអធិការដ្ឋាននគរបាលក្រុង ស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ លើការងារមួយចំនួនរួមមាន ៖ ការចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ជូនប្រជាពលរដ្ឋដែលមាន អ.ខ តែអស់សុពលភាពដែលទើបគ្រប់អាយុបោះឆ្នោត និងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ តែមិនទាន់មាន អ.ខ ប្រភេទថ្មី និងការផ្ដល់សេវាសាធារណៈលើការចេញលិខិតអនុញ្ញាតឱ្យស្នាក់នៅបណ្ដោះអាសន្ន (ក៩) ដោយ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ជូនប្រជាពលរដ្ឋ ក្នុងគោលដៅបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ។ ៦.ស្នងការដ្ឋាននគរបាលខេត្ត ត្រូវជំរុញ និងពន្លឿនការផ្ដល់អត្តសញ្ញាណប័ណ្ណប្រភេទថ្មីជូនប្រជាពលរដ្ឋដែលក្រុមការងារបានចុះធ្វើផ្ទាល់នៅតាមមូលដ្ឋាន ។ ៧.ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវបន្តផ្ដល់កិច្ចសហការជាមួយលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង លើការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ នៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ឱ្យបានល្អប្រសើរ ។ ៨.គ្រប់មន្ទីរទាំងអស់ចំណុះរដ្ឋបាលខេត្តស្វាយរៀង ត្រូវធ្វើការផ្សព្វផ្សាយបន្តដល់មន្ត្រី បុគ្គលិកក្រោមឱវាទរៀងៗខ្លួន ក៏ដូចជាសិស្ស និស្សិតផងដែរ និងត្រូវជំរុញពួកគាត់ឱ្យទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ។ ៩.ចំពោះមន្ទីរព័ត៌មានខេត្ត ត្រូវបន្តយកចិត្តទុកដាក់ និងផ្ដល់កិច្ចសហការល្អជាមួយ ល.ខ.ប ក្នុងការជួយផ្សព្វផ្សាយលើការងារពាក់ព័ន្ធ តាមរលកធាតុអាកាសវិទ្យុជាតិរំដួលស្វាយរៀង ទូរទស្សន៍ជាតិរំដួលស្វាយរៀង អោយទូលំទូលាយដល់ប្រជាពលរដ្ឋ។ ១០.គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចរៀងៗខ្លួន ឱ្យបានត្រឹមត្រូវដោយឈរលើមូលដ្ឋានច្បាប់បោះឆ្នោត បទបញ្ជា និងនិតិវិធី ក្រមសីលធម៌ និងគោលការណ៍ណែនាំនានារបស់ គ.ជ.ប ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពី ៖ លោក លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុក តំណាងកងកម្លាំងទាំង៣ តំណាងគណបក្សនយោបាយ តំណាងសសយកខេត្ត មន្ទីរ-អង្គភាពនានា ព្រមទាំង លោក លោកស្រី អ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ៕ ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង
ព័ត៌មានសំខាន់ៗ
អង្គភាពចំណុះក្រសួងមហាផ្ទៃ
អគ្គលេខាធិការដ្ឋាន
អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
អគ្គនាយកដ្ឋានរដ្ឋបាល
អគ្គស្នងការដ្ឋាននគរបាលជាតិ
អគ្គាធិការដ្ឋាន
អគ្គនាយកដ្ឋានពន្ធនាគារ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
បណ្ឌិត្យសភានគរបាលកម្ពុជា
ក្រុមប្រឹក្សានីតិកម្ម
សាលាជាតិរដ្ឋបាលមូលដ្ឋាន
អគ្គនាយកដ្ឋានធនធានមនុស្ស
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
កម្មវិធីទូរសព្ទដៃ
ទាញយក កម្មវិធីទូរសព្ទដៃ ក្រសួងមហាផ្ទៃ តាមរយៈ
តំណភ្ជាប់សំខាន់ៗ
រចនាសម្ព័ន្ធ
ថ្នាក់ដឹកនាំ
ច្បាប់ និងឯកសារ
តំណភ្ជាប់ផ្សេងៗ
ទំនាក់ទំនង
ភ្ជាប់ទៅក្រសួងដទៃ
ទំនាក់ទំនងអង្គការដទៃ
ចំនួនអ្នកទស្សនា
ថ្ងៃនេះ
NaN នាក់
ម្សិលមិញ
NaN នាក់
ចំនួនសរុប
NaN នាក់
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធផ្សព្វផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ