logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តប៉ៃលិន ប្រគល់ម៉ូតូកង់បីជូនដល់រដ្ឋបាលក្រុងប៉ៃលិន និងរដ្ឋបាលស្រុកសាលាក្រៅ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ
50
28-September-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
ប៉ៃលិន៖ រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈភិបាលខេត្ត ប៉ៃលិន បានប្រគល់ម៉ូតូកង់បី ចំនួន ២គ្រឿង ដែលជាអំណោយរបស់ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវ ដល់រដ្ឋបាលក្រុងប៉ៃលិន និងរដ្ឋបាលស្រុកសាលាក្រៅ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងឯកភាព និងបម្រើដល់ផល ប្រយោជន៍សាធារណៈ ។ នៅក្នុងឱកានោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកដល់ អភិបាលក្រុង/ស្រុក ត្រូវបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវា សាធារណៈ នានា ជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អទ្វេរឡើង ស្របតាមគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការផ្ដល់ជូនម៉ូតូកង់បីដែលជាអំណោយរបស់ លោកជំទាវ និងឯកឧត្តម អ៊ី ឈាន នាពេលនេះ គឺជាការចូលរួមចំណែក យ៉ាងសំខាន់បំផុត សម្រាប់ការគាំទ្រនូវ មធ្យោបាយ ធ្វើការងារ ដល់រដ្ឋបាលក្រុង/ស្រុក សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងឯកភាព ជាពិសេសបម្រើដល់ផល ប្រយោជន៍ សាធារណៈ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្ដាំផ្ញើរ ដល់រដ្ឋបាលក្រុង/ស្រុក ដែលទទួលបាន ម៉ូតូកង់បី នេះ ត្រូវចេះថែរក្សា និងប្រើប្រាស់អោយចំគោលដៅ ដើម្បីធានាដល់ការប្រើប្រាស់ឲ្យបានគង់វង្ស និងយូរអង្វែង ដោយធ្វើ យ៉ាងប្រើប្រាស់អោយអស់ ពីលទ្ធភាព សម្រាប់បម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ៕ ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ