logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តលើកទី៣ ស្ដីពីការបូកសរុបវឌ្ឍនភាពត្រីមាសទី៣ និងលើកទិសដៅបន្ត
47
28-September-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់
ព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការបណ្តុះបណ្តាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តលើកទី៣ ស្ដីពីការបូកសរុបវឌ្ឍនភាពត្រីមាសទី៣ និងលើកទិសដៅបន្ត ឆ្នាំ២០២៣ ។ តាមរបាយការណ៍ របស់ លោក អ៊ង់ គឹមភឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន បានឱ្យដឹងថាសិស្សនិស្សិត ដែលបានបញ្ចប់ និងកំពុងបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប៨៣២នាក់ ស្រី២៤៤នាក់ ដែលបានសិក្សាលើកម្រិតសញ្ញាដូចជាតាមរយៈថវិកាទ្រទ្រង់គ្រឹះស្ថាន PB (១សប្តាហ៍) កម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ (វគ្គ៤ខែ) សញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររងបច្ចេកទេ -កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ២,និង១ -កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1 ពិសេស) ហើយជាលទ្ធផលសម្រេចបាន សិស្ស និស្សិតដែលចំនួន៣៤៥នាក់ ដែលបានបញ្ចប់ និងកំពុងតែធ្វើក្នុងវិស័យTVET និងតាមក្រុមហ៊ុនដែលពាក់ព័ន្ធ ក្នុងខេត្តក្រចេះផងដែល។ ឯកឧត្តម ភឹម ភីរ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ មានប្រសាសន៍កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានដែលបានរួមសហការជាមួយមន្ទីរ អង្គភាព និងស្ថាប័នដៃគូគាំទ្រ សំដៅធ្វើឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្តក្រចេះ មានភាពរីកចម្រើន សេដ្ឋកិច្ចប្រជាជនមានភាពធូរធារ មានការងារធ្វើមានជំនាញពិតប្រាកដ កាត់បន្ថយការចំណាក់ស្រុករកការងារធ្វើស្រប ទៅនឹងផែនការនិងគោលនយោបាយការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ។ និងដើម្បីឆ្លើយតបទៅនឹង ទីផ្សារការងារ បានស្នើសុំឱ្យអង្គការដៃគូគាំទ្រ រៀបចំកញ្ចប់សម្រាប់ ទស្សន:កិច្ចសិក្សា នៅតាមក្រុមហ៊ុន-រោងចក្រ-សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីឱ្យឃើញជាក់ស្ដែងពីសកម្ម ភាពការងារ នឹងដើម្បីទទួលបានបទពិសោធន៍ថ្មីបន្ថែម ហើយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ត្រូវខិតខំស្វែងរកដៃគូលើកិច្ចសហការ ដើម្បីចុះអនុស្សរណ:យោគយល់គ្នា (MOU) ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍លើវិស័យការងារនៅក្នុងខេត្តក្រចេះ ។ ឯកឧត្តម ភឹម ភីរ៉ា ប្រធានគណៈកម្មាធិការ ក៏បាន ជំរុញឱ្យវិទ្យាស្ថាន -ត្រូវធ្វើផែនទីស្ថិតិអំពីដៃគូពាក់ព័ន្ធដើម្បីនិងធ្វើការឱ្យចំមកងាយស្រួលក្នុងការបញ្ជូនសិស្សទៅហាត់ការ គោលដៅ -បន្តកៀរគរជ្រើសរើសគ្រូឧទ្ទេសជំនាញ បំពេញក្នុងរចនាសម្ព័ន្ធ- រៀបចំប្រព័ន្ធផ្សព្វផ្សាយអំពីផែនកា រសកម្មភាព និងគោលដៅរបស់វិទ្យាស្ថាន តាមប្រព័ន្ធ បណ្តាញសង្គម-សភាពាណិជ្ជកម្ម ត្រូវទំនាក់ទំនងជាមួយ ក្រុមហ៊ុន-សហគ្រាសដៃគូ ដើម្បីផ្តល់កម្មសិក្សាការងារ និងការអនុវត្តជាក់ស្តែងដល់សិស្ស-និស្សិត-គ្រប់មន្ទីរអង្គភាព៕ ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ