logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញជា​អ​ធិបតីក្នុងពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ​២០២៣ ក្រោមប្រធានបទ"ទេសចរណ៍ និងការវិនិយោគបៃតង" 
89
03-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជា​អ​ធិបតីក្នុងពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង"  នៅឆ្នេរអូឈើទាល២ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដោយ​មាន​ការចូលរួមពីប្រធានមន្ទីរ អង្គភាពលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ យុវជន អ.ម.ត ក្រុមប្រឹក្សាសង្កាត់ បុគ្គលិកសម្អាតឆ្នេរ អាជីវករតាមឆ្នេរ បុគ្គលិកសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអបអរសាទរ ទិវាទេសចរណ៍ពិភពលោក​ឆ្នាំ​២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង" បានធ្វើការណែនាំដល់អ្នកចូលរួម ១.សូមចូលរួមអភិរក្ស និងការពារដើមឈើ និងតំបន់ព្រៃឈើទាំងអស់គ្នា ដែលអភិរក្សដោយក្រសួ​ង​បរិស្ថាន និងក្រសួងកសិកម្ម ព្រោះព្រៃឈើទាំងអស់នេះជាជង្រុករក្សាបរិស្ថានរបស់យើងបានល្អ ជាប្រ​ភពប្រព័ន្ធអេកូឡូស៊ី និងអភិរក្សបាននូវជីវចម្រុះនៃចំណូលរបស់ប្រជាពលរដ្ឋ ព្រោះព្រៃឈើបញ្ចេញ​ឧស្ម័ន​អុកស៊ីសែន​ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការរស់នៅ។

បច្ចុប្បន្នក្រសួងបរិស្ថានធ្វើការ​យ៉ាងសកម្មក្នុងការលក់កាបោនទៅឱ្យអន្តរជាតិនេះជាមោទនភាពរប​ស់យើងក្នុងការថែរក្សាបាននូវព្រៃឈើ ២.រួមគ្នាដាំដើមឈើ ផ្តើមចេញពីលំនៅឋានរបស់បងប្អូន សា​លារៀន វត្តអារាម និងតាមដងផ្លូវសាធារណ ក៏ដូចជាមន្ទីរ អង្គភាពរបស់ខ្លួន ទន្ទឹមនោះការដាំដើមឈើ​ហូបផ្លែ​ បន្លែបង្កើតនូវភាពបៃតងដែលជាផលប្រយោជន៍សេ​ដ្ឋកិច្ចនេះការការចូលរួ​​មនៃកា​របង្កើ​តភា​ព​បៃ​តង ៣.ដើម្បីអនុវត្តនូវគោលដៅដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីយើងទាំងអស់គ្នា ដូច្នេះសូមបង​ប្អូន​​​ប្រើ​ប្រា​ស់ទូរ​ស័ព្ទរបស់យើងឱ្យមានប្រសិទ្ធភាព ទីកន្លែងទេសចរណ៍មានភាពស្អាត សូមថតបង្ហោះ​តា​ម Facbook ដើម្បីបង្ហាញផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេស ចរណ៍ដ៏ទៃទៀតឱ្យគេបា​ន​ស្គាល់សក្តានុពលនៃវិស័យទេសចរណ៍នៅក្នុងខេត្តរបស់យើង .

សូមប្អូនៗជាសិស្សានុសិស្ស និស្សិត យុវជនបន្តជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌របស់កម្ពុជា មានដូចជា ប្រាសាទអង្គរវត្ត ប្រាសាទកោះកេរ និងប្រាសាទជាច្រើនទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងតំបន់ទេសចរណ៍ ដោយចូលទៅ Com​ment Cambodia ឬកម្ពុជាសូមស្វាគមន៍ ឬពាក្យពេជ្រល្អៗជាច្រើនផ្សេងទៀត ដើម្បីធ្វើការទា​ក់ទាញភ្ញៀវ​ទេ​សចរណ៍មកកាន់ខេត្តព្រះសីហនុ ក៏ដូចជាមកកម្ពុជារបស់យើង ៤.សូមចូលរួមថែរក្សាបរិស្ថាន អនាម័យនៅតាមឆ្នេរ ទីសាធារណៈរបស់យើងឱ្យបានស្អាតទាំងអស់គ្នា ឱ្យមានភាពស្រស់បំព្រង និងទទួលបានការកោតសរសើរពីមហាជន អ្នកទេសចរមកសម្រាកលំហែ​កាយ​ក្នុងខេត្តព្រះសីហនុរបស់យើងឱ្យកាន់តែច្រើនបន្ថែមទៀត។

ក្នុងឱកាសនោះឯកឧត្តមអភិបាលរងខេត្ត ដឹកនាំអ្នកចូលរួមកម្មវិធិសំអាតបរិស្ថានតាមឆ្នេរអូ​រឈើទាល​២ ប្រកបដោយបរិយាកាសស្និតស្នាលរីករាយ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ