logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញនាំយកទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យ វេរប្រគេនព្រះសង្ឃ នៅវត្តចំនួន២ ក្នុងស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់
88
09-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញនាំយកទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យ វេរប្រគេនព្រះសង្ឃ នៅវត្តសន្ធរង្សី (វត្តអន្លង់សំឡី) ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ និងវត្តជ័យគិរី (វត្តហាន់ជ័យ) ឃុំហាន់ជ័យ ស្រុកកំពង់សៀម ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យ ដល់បុព្វការីជន អ្នកមានគុណទាំងឡាយ ដែលបានចែកឋានទៅហើយនោះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត បានចូលរួមកាន់បិណ្ឌវេនទី៩។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកខ្មែរគ្រប់រូប។ ពិធីបុណ្យនេះប្រារព្ធឡើង ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយមាន មាតា បិតា ជីដូន ជីតាគ្រូឧបទ្យាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ម្យ៉ាងទៀតបុណ្យនេះ គឺជាឱកាសដ៏ល្អសម្រាប់ការជួបជុំ ក្រុមគ្រួសារ ឪពុកម្ដាយ បងប្អូន សាច់សាលោហិត ដែលរស់នៅទីជិតទីឆ្ងាយ។

បើតាម លោកតាអាចារ្យ បានលើកឡើងថា ការមកចូលរួមកាន់បិណ្ឌនេះ គឺដើម្បីបង្អោនចិត្ត គោរពដល់គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផលកុសលបុណ្យ ដល់ជីដូនជីតា ឪពុកម្តាយ បងប្អូន និងញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅហើយ និងដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តី ដែលកើតពីផលទានរបស់ខ្លួនផង។ ពិធីបុណ្យនេះដែរ ក៏ដើម្បីឲ្យពុទ្ធបរិស័ទបានជួបជុំគ្នា ទទួលនូវពាក្យអប់រំទូន្មានរបស់ព្រះពុទ្ធ ដើម្បីឲ្យស្គាល់បាប បុណ្យ គុណ ទោស និងខិតខំសាងអំពើល្អ នៅក្នុងដំណើរចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។

សូមបញ្ជាក់ថា ទេយ្យទានដែលបាននាំយកប្រគេនព្រះសង្ឃទាំងពីរវត្តនោះ ក្នុងមួយវត្ត ៗ រួមមាន អង្ករ ១០គីឡូក្រាម, មី ១កេសធំ ទឹកដោះគោខាប់ ១កេសធំ, ត្រីខ ១០យូរ, ទឹកស៊ីអ៊ីវ ៥ យួរ, ទឹកត្រី ៥យួរ , ទឹកសុទ្ធ ១០កេស, ទឹកក្រូច ១០កេស, តែ ៥គីឡូ,ស្ករស ៥គីឡូ , និងបច្ច័យជាង ៤.៥៦០.០០០រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ