logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្ត​ព្រះសី​ហនុ អនុញ្ញាតឱ្យ​ គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន នៃ​ខេត្តលីវនីង ចូលសម្តែងការគួរសម និងពិភាក្សាការងារ
83
24-October-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត​ព្រះសី​ហនុ បានទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មាធិការនយោបាយប្រជាជនចិន ខេត្តលីវនីង ដឹកនាំ​ដោយលោក Wang Mingyu  អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយ​ប្រជា​ជនចិន នៃ​ខេត្តលីវនីង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិ​បាល​រងក្រុងព្រះសីហនុ ប្រធានមន្ទីរពាក់ព័ន្ធ និងលោកឧកញ៉ាប្រធានសភាពាណិជ្ជកម្មខេត្ត​ព្រះសី​ហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អរគុណ លោក Wang Mingyu (វ៉ាង មីងយូ) ដឹកនាំ​គណៈប្រតិភូធ្វើទស្ស​នកិច្ចនៅខេត្តព្រះសីហនុ ក្នុងបរិយាកាសល្អកម្ពុជា-ចិន និងស្របពេលដែ​លប្រមុ​ខ​រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិននាពេលថ្មីៗនេះ ព្រមទាំងបានជួបថ្នាក់ដឹកនាំចិន និងក្រុមហ៊ុនធំៗនៅក្នុងប្រទេសចិនថែមទៀតផង ហើយដំណើរទស្ស​នកិច្ចនេះ ឆ្លុះបញ្ចាំងកិច្ចសហប្រតិបត្តិការខេត្តលីវនីង (សាធារណរដ្ឋប្រជាមានិតចិន) ជាមួយខេត្តព្រះ​សីហនុ ក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ទេសចរណ៍កាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបាន​ជំរាបជូ​នពីស្ថានភាពភូមិសាស្ត្ររបស់ខេត្តព្រះសីហនុមានភូមិសាស្ត្រប្រហាក់​ប្រហែកគ្នា

ឯកឧត្តម អភិបាលខេត្ត បានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពជា បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងគោលដៅប្រើប្រាស់ដីធ្លី និងតម្រង់ទិសខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស បច្ចុប្បន្នខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសតូចៗចំនួន១០ រាជរដ្ឋាភិបាលផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ និងមានគោលនយោបាយសម្រាប់អ្នកវិនិយោគ និងទាក់ទាញភ្ញៀវទេសចរណ៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្តលីវនីង និងបន្ថែមទំនាក់ទំនងសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ។

លោក Wang Mingyu អនុប្រធានគណៈកម្មាធិការខេត្ត នៃសភានយោបាយប្រជាជនចិន នៃខេត្តលីវនី​ង (ប្រទេសចិន) បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ បានស្វាគមន៍គណៈប្រ​តិ​ភូខេ​ត្ត​លីវ​នីង ធ្វើទស្សកិច្ចនៅខេត្តព្រះសីហនុ ការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូផ្តោតសំខា​ន់នៅ​ខេត្តព្រះសីហនុ ស្របពេលដែលទំនាក់ទំនងការទូតចិន-កម្ពុជា ៦៥ឆ្នាំ និងខួប ១០ឆ្នាំ គោលនយោបា​យ ផ្លូវ និងខ្សែ​ក្រវ៉ាត់ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីពេលថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ ផ្លូវ និងខ្សែក្រវ៉ាត់​នៅសាធារណរដ្ឋប្រជាមានិតចិន ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាព ដែកថែប ហើយចំណងទំនាក់ទំនងចិន-កម្ពុជា កាន់តែល្អថែមទៀតនៃកិច្ចប្រជុំវេទិការ ផ្លូវ និងខ្សែក្រវ៉ាត់។

លោកប្រធានគណៈប្រតិភូ បានបន្តថា កាលពីឆ្នាំ២០១៩ គណៈប្រតិភូខេត្តលីវនីងបានធ្វើ​ទស្សន​កិច្ច​ខេ​ត្តព្រះសីហនុ និងបានចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តព្រះសីហនុ និងក៏បានចងសម្ព័ន្ធ​មេត្រីភា​ព​ជាមួយក្រុងព្រះសីហនុផងដែរ ដំណើរទស្សនកិច្ចនាពេលនេះ និងជួយជំរុញអភិវឌ្ឍតំបន់សេ​ដ្ឋកិច្ចពិសេ​ស​ឱ្យមានការអភិវឌ្ឍកាន់តែលឿន យើងនឹងខិតខំសិក្សាជំរុញការគ្រប់គ្រងតំបន់សេដ្ឋកិច្ចឱ្យបានល្អ ព្រមទាំងសូមអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅទស្សនកិច្ចខេត្តលីវនីងផងដែរ។

លោកប្រធានគណៈប្រតិភូ ក៏បានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ និងជ្រើ​ស​រើសអ្នកវិនិយោគសមស្របមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ មិនត្រឹមតែអ្នកវិនិយោគនៅខេ​ត្ត​លីវនីងទេ យើងនឹងបន្តផ្សព្វផ្សាយដល់អ្នកវិនិយោគនៅខេត្តផ្សេងទៀតក្នុងប្រទេសចិន។ សង្ឃឹមថា កិច្ច​ស​ហប្រតិបត្តិការជាមួយខេត្តព្រះសីហនុលើវិ័យអប់រំ ហើយមាននិស្សិតកម្ពុជាបានទៅ​សិក្សានៅ​ខេត្តលី​វនីងផងដែរ និងជួយបណ្តុះបណ្តាលនិស្សិតរបស់ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ទទួលយកសំណើរបស់ប្រតិភូខេត្តលីវនីង ដែលបានអញ្ជើញ​គណៈ​ប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចនៅខេត្តលីវនីង តាមពេលវេលាសមស្រប ពិសេសចង់​ឃើញ និងសិក្សាឈ្វេងយល់ពីការអភិវឌ្ឍរបស់ខេត្តលីវនីង និងស្នើសុំទទួលយុវជនខេត្តព្រះសីហនុ ទៅសិក្សានៅខេត្តលីវនីងនៅពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ