logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំស្តីពី ការចុះបំពេញបេសកម្មលើកទី២ របស់ក្រុមការងារធនាគារពិភពលោក ដើម្បីពិនិត្យមើលវឌ្ឍនភាពការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក
113
30-January-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្ដាល ៖ ក្នុងគោលបំណងធានាបាននូវការផ្តល់ទិន្ន័យបានគ្រប់ជ្រុងជ្រោយពីរដ្ឋបាលខេត្ត ដែលជាតួអង្គប្រតិបត្តិផ្ទាល់លើការគ្រប់គ្រងសំរាម កាកសំណល់រឹង និងការគ្រប់គ្រងទីលានចាក់សំរាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងលោកស្រី Katelijn Van Den Berg ប្រធានក្រុមបេសកកម្មធនាគារពិភពលោក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការចុះបំពេញបេសកម្ម លើកទី២ របស់ក្រុមការងារធនាគារពិភពលោក ដើម្បីពិនិត្យមើលវឌ្ឍនភាពការអនុវត្ត គម្រោងធ្វើឱ្យប្រសើរឡើង នៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គ្រុយ ម៉ាឡែន បានបញ្ជាក់ថា កន្លងមកក្រសួងមហាផ្ទៃ បានសហការជាមួយធនាគារពិភពលោក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងបរិស្ថាន និងក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីរៀបចំគម្រោង «ធ្វើឲ្យប្រសើរឡើងនៃការ គ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក នៅប្រទេសកម្ពុជា» ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ របស់ធនាគារពិភពលោក (WB)។ គម្រោងនេះ បានចាប់ផ្ដើមអនុវត្តចាប់ពីត្រីមាសទី៣ ឆ្នាំ២០២៣ ដែលមានសមាសភាគអនុវត្តគម្រោងចំនួន ៣ គឺក្រសួងបរិស្ថាន (សមាភាគ ទី១) ក្រសួងមហាផ្ទៃ (សមាសភាគទី២) និងក្រសួងសាធារណការ និងដឹកជញ្ជូន (សមាសភាគទី៣)។

ឯកឧត្តម រស់ វណ្ណា បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ បានសហការជាមួយ ក្រុមការងាររបស់ធនាគារពិភពលោក ដើម្បីចុះធ្វើការសិក្សារៀបចំគម្រោង គាំទ្រលើការគ្រប់គ្រងសំរាម កាកសំណល់រឹង នៅក្រុង-ស្រុក គោលដៅជាអាទិភាពមួយចំនួនក្នុងខេត្តកណ្ដាល ដូច្នេះដើម្បីផ្ដល់លទ្ធភាពឲ្យក្រុមការងាររបស់ធនាគារពិភពលោក មានលទ្ធភាពបញ្ចប់ការរៀបចំរបាយការណ៍អំពីស្ថានភាពនៃការគ្រប់គ្រងសំរាមកាកសំណល់ និងការគ្រប់គ្រងទីលានចាក់សំរាមអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសម្របសម្រួលព័ត៌មានបន្ថែមឲ្យបានត្រឹមត្រូវជាក់លាក់ និងទាន់ពេលវេលា។

សូមជម្រាបថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល និងក្រុមការងារធនាគារពិភពលោក ព្រមទាំងអាជ្ញាធរក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង និងមន្ទីរអង្គភាពពាក់ព័ន្ធ បានបន្តចុះត្រួតពិនិត្យមើលទីតាំងចាក់សំរាម២កន្លែង គឺទី១ នៅទីតាំងចាក់សំរាមទី២ នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និងទីតាំងទី២ ស្ថិតនៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង។ ការចុះពិនិត្យនេះ គឺក្រុមការងារធនាគាពិភពលោក ចង់ស្រង់ទន្និយជាក់ស្តែង សំដៅជួយរៀបចំទីលានសម្រាប់ចាក់សំរាម និងកាកសំណល់រឹងក្នុងខេត្តកណ្តាល ឱ្យបានសមស្រប និងឆាប់រហ័ស៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ