logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផល ការចងក្រងសមាជិកចលនាភូមិមួយផលិតមួយ ឆ្នាំ២០២៣ និងលទ្ធផលចងក្រងបណ្តុំអ្នកផលិត របស់ខេត្តកណ្តាល
34
08-February-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល ៖ ភូមិមួយផលិតផលមួយ គឺជាចលករមួយដ៏សំខាន់សម្រាប់ជំរុញ និងបង្កើនសេដ្ឋកិច្ចប្រាក់ចំណូលដល់គ្រួសារបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល ដើម្បីទទួលបាននូវប្រាក់ចំណូលបន្ថែមទៀតក្រៅពីការងារស្នូលរបស់ខ្លួន ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍លើកឡើងបែបនេះក្នុងកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផល ការចងក្រងសមាជិកចលនាភូមិមួយផលិតមួយ ឆ្នាំ ២០២៣ និងលទ្ធផលចងក្រងបណ្តុំអ្នកផលិត របស់ខេត្តកណ្តាល នៅសាលាខេត្តកណ្តាល នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ឯកឧត្តម បន្តថា ភូមិមួយផលិតផលមួយគឺជាចលនារស់រវើកមួយសម្រាប់ជំរុញ និងបង្កើននូវជីវភាពសេដ្ឋកិច្ចរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ទូទាំងប្រទេសក៏ដូចជានៅក្នុងខេត្តកណ្តាល ងើបផុតពីភាពក្រីក្រ និងជួយឱ្យគាត់ ចេះពង្រឹងសមត្ថភាព និងបង្កើនសមត្ថភាពសម្រាប់ផលិត នៅអ្វីមួយដែលគាត់អាចផលិតបាន។

ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល បានបន្ថែមថា តាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផល ការចងក្រងសមាជិកចលនាភូមិមួយផលិតមួយឆ្នាំ២០២៣នាថ្ងៃនេះ ឯកឧត្តមបានជំរុញដល់គណៈកម្មាធិការជំរុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត និងរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ និងបង្ហាញពីអត្ថប្រយោជន៍ នៃការចូលរួមជាសមាជិកចលនាភ១.ផ១សម្រាប់ឆ្នាំ២០២៣។

សូមជម្រាបជូនថា៖លទ្ធផលការងាររបស់មន្ទីរជំនាញទាំង០៦ លើការងារជំរុញការដាក់ពាក្យសុំចុះឈ្មោះជាបេក្ខភាពសម្រាប់សមាជិក ភ១.ផ១ ខេត្តកណ្តាល ឆ្នាំ២០២៣ និងលទ្ធផលនៃការចងក្រងអ្នកផលិត សរុបចំនួន៣៧ផលិតកម្ម ក្នុងនោះមានដូចជា៖

១-មន្ទីរកសិកម្មក្ខាប្រមាញ់ និងនេសាទខេត្ត សរុប៨ ផលិតកម្ម

២-មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត សរុប៦ ផលិតកម្ម

៣-មន្ទីរពាណិជ្ជកម្មខេត្ត សរុប១១ លិតកម្ម

៤-មន្ទីរទេសចរណ៍ខេត្ត សរុប៥ ផលិតកម្ម

៥-មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សរុប២ ផលិតកម្ម

៦-មន្ទីរកិច្ចការនារីខេត្ត សរុប៥ ផលិតកម្ម

ក្នុងនោះដែរក្នុងចំណោម ៣៧ផលិតកម្ម មានទីតាំងស្ថិតនៅក្រុង-ស្រុកចំនួន ៩ លើកលែងតែ ស្រុកកោះធំ ស្រុកល្វាឯម ក្រុងសំពៅពូន និងស្រុកលើកដែក។ចំពោះសំណុំឯកសារដែលខ្វះត្រូវប្រគល់ (លទ្ធផលសម្ភាសន៍)មករដ្ឋបាលខេត្តយ៉ាងយូរត្រឹមថ្ងៃ១៣ ខែ កុម្ភ: ឆ្នាំ២០២៤ ដើម្បីធ្វើការបញ្ជូនទៅថ្នាក់ជាតិ និងត្រូវរៀបចំចងក្រងបណ្តុំអ្នកផលិត ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៤។ សម្រាប់ក្រុង-ស្រុក ទាំង៤ (លើកលែងតែ ស្រុកកោះធំ ល្វាឯម ក្រុងសំពៅពូន និងស្រុកលើកដែក) ដែលមិនមានបេក្ខភាពសម្រាប់ដាក់ពាក្យឆ្នាំ២០២៣ ត្រូវពិនិត្យលទ្ធភាព ស្វែងរកអ្នកផលិតសម្រាប់ ចុះឈ្មោះឆ្នាំ២០២៤ នេះ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ