ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដង្ហែរកឋិនសាមគ្គីរបស់រដ្ឋបាលខេត្ត ចូលវត្តសុវណ្ណពិជ័យរស្មីសង្កែ ស្ថិតនៅភូមិសង្កែ ឃុំព្រៃឈរ ស្រុកព្រៃឈរ
November 20, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានដង្ហែរកឋិនសាមគ្គីរបស់រដ្ឋបាលខេត្ត ដែលមានការផ្តួចផ្តើមបុណ្យដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តសុវណ្ណពិជ័យរស្មីសង្កែ ស្ថិតនៅភូមិសង្កែ ឃុំព្រៃឈរ ស្រុកព្រៃឈរ ប្រមូលបច្ច័យ ដើម្បីជួសជុលដំបូលវិហារ ដែលមានសភាពចាស់ទ្រុឌទ្រោម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  បានថ្លែងថា ប្រវត្តិរបស់វិហារ នៃវត្តសុវណ្ណពិជ័យរស្មីសង្កែនេះ គឺបានកសាងតាំងពីឆ្នាំ ១៩៨៤ ដោយមានការដឹកនាំកសាងដោយ សម្ដេចតេជោ ហ៊ុន សែន ។ ដូច្នេះវិហារវត្តនេះ មានអាយុកាលប្រមាណជា ៤០ឆ្នាំមកហើយ ដែលធ្វើឲ្យសំណង់មួយចំនួន ក្នុងទីវត្តអារាមនេះ រងការខូចខាត ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ដោយមើលឃើញអំពីស្ថានភាពចាស់ទ្រុឌទ្រោម នៃសំណង់មួយចំនួន នៅក្នុងទីអារាមវត្តនេះ ទើបឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានពិភាក្សា ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំដង្ហែរអង្គកឋិន ប្រមូលបច្ច័យ យកទៅប្រគេនព្រះចៅអធិការវត្ត ធ្វើការជួសជុលសំណង់ដែលចាស់ទ្រុឌទ្រោមទាំងនោះ ជាពិសេស គឺដំបូលព្រះវិហារតែម្ដង។

ហើយនៅថ្ងៃនេះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដោយមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ រួមនឹងពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត បានដង្ហែរកឋិនសាមគ្គី នឹងបាននាំមកនូវបច្ច័យចំនួន ៥ ម៉ឺនដុល្លារ យកមកវេប្រគេនព្រះសង្ឃ ដើម្បីជួសជុលដំបូលព្រះវិហារ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ