logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តព្រះសីហនុ រៀបចំសិក្ខាសាលា ស្តីពីការយល់ដឹងពីការធ្វើធុរកិច្ចដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដល់អាជីវករ និងពាណិជ្ជករ
6
07-December-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកសិក្ខាសាលា ស្តីពីការយល់ដឹងពីកា រធ្វើធុរកិច្ច ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដោយមានការចូលរួមពីអាជីវករ ពាណិជ្ជករ និស្សិត ក្នុងខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា។

លោកឧកញ៉ា តាន់ តាត់ ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានឱ្យដឹងថា សិក្ខាសាលានេះ មាន គោលបំណងផ្សព្វផ្សាយការយល់ដឹងឱ្យបានទូលំទូលាយជូនដល់ម្ចាស់ សហគ្រាស ពាណិជ្ជករ និង ភាគីពាក់ព័ន្ធក្នុងខេត្ត ឱ្យបានយល់ដឹងពីការត្រៀមលក្ខណៈ និងឯកសារចុះបញ្ជីធ្វើធុរកិច្ចពាណិជ្ជ កម្ម ឱ្យបានត្រឹមត្រូវតាមច្បាប់ ក៏ដូចក្រសួងពាក់ព័ន្ធចុះបញ្ជីតាមប្រភេទអាជីវកម្មរបស់ខ្លួន ជាពិសេស ការរៀបចំឯកសារ ដើម្បីទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល ដែលជាចំណុចសំខាន់ក្នុងដំណើរ ការធ្វើពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះយើងជាអាជីវករ ពាណិជ្ជករ ជាអ្នកប្រកបធុរកិច្ច ប្រចាំថ្ងៃមានច្រើនប្រភេទតាមទម្រង់ដូចជា៖ លក្ខណៈសហគ្រាស ក្រុមហ៊ុន ក្រុមហ៊ុនចែកចាយ ក្រុ មហ៊ុនសហកម្មសិទ្ធិទូទៅ និងសហកម្មសិទ្ធិទទួលខុសត្រូវមានកម្រិតជាដើម។

ព្រោះច្បាប់ពាណិជ្ជកម្មតែងតែមានការធ្វើបច្ចុប្បន្នភាពថ្មី ប៉ុន្តែបើយើងពុំបានចូលរួមតាមដាន ថាតើច្បាប់ថ្មីរបស់យើងមានការលើកលែង ឬលើកទឹកចិត្តលើអ្វីខ្លះ ក្នុងការប្រកបអាជីវកម្ម ប្រព្រឹត្តទៅដោយរលូន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុថ្លែងថា សិក្ខាសាលានាពេលនេះបញ្ជ្រាបការយល់ដឹង ឱ្យបានកាន់តែទូលំទូលាយជូនសមាជិកសភាពាណិជ្ជកម្មខេត្ត ពាណិជ្ជករ អាជីវករ និងភាគីពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈ ឬឯកសារក្នុងការចុះបញ្ជីធ្វើធុរកិច្ចពាណិជ្ជកម្មឱ្យស្របតាមច្បាប់ ពាក់ព័ន្ធតាម ប្រភេទអាជីវកម្មរបស់ខ្លួន និងការរៀបចំឯកសារ ដើម្បីទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល នាពេលខាងមុខ។

ឯកឧត្តម អភិបាលខេត្តបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបានដាក់ចេញ និងជំរុញការអនុវត្តប្រកបដោយឆន្ទៈមោះមុតឥតរាថយក្នុ ងការដាក់ចេញនូវកញ្ចប់វិធានការកែទម្រង់ក្រោមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ស្រប តាមបាវចនា“ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងការអនុវត្តអភិក្រម ៥យ៉ាង “ឆ្លុះកញ្ចក់ ងូត ទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅការកសាងមូលដ្ឋានគ្រឹះឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ព្រមទាំងយុ ទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សា ហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

ឯកឧត្តម អ៊ុ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញបើកសិក្ខាសាលាដោយគូស បញ្ជាក់ ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អស់លោក លោកស្រីជាអ្នកប្រកបអាជីកម្ម នៅក្នុងខេត្តព្រះសីហនុ ព្រោះថាច្បាប់ពាណិជ្ជកម្មតែងតែមានការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ប៉ុន្តែបើ យើងពុំបានចូលរួមតាមដាន យើងនៅតែតាមមិនទាន់ ថាតើច្បាប់ថ្មីរបស់យើងមានការលើកលែង ឬការ លើកទឹកចិត្តទៅលើអ្វី ហើយនៅពេលយើងអនុវត្តយើងយកតែច្បាប់ចាស់ម កអនុវត្ត នឹងធ្វើ ឱ្យមាន បញ្ហាដល់ជីវកម្មសហគ្រាស ក្រុមហ៊ុនជាក់ជាមិនខាន។ ដូចនេះសូមអស់លោក លោកស្រី តំណាងស មាគមន៍ ម្ចាស់សហគ្រាស អាជីវករ ពាណិជ្ជករ សិស្ស និស្សិតរបស់យើងត្រូវស្វែងយល់កាន់តែស៊ីជ ម្រៅបន្ថែមទៀតប្រកបដោយផ្លែផ្កា និងត្រៀមលក្ខណៈចុះបញ្ជីធ្វើធុរកិច្ចពាណិជ្ជកម្មឱ្យបាន ត្រឹមត្រូវ តាមច្បាប់របស់កម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ