logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តក្រចេះ រៀបចំពិធីក្រុងពាលីមុននឹងសម្ពោធឆ្លងនូវបុស្បុក​តម្កល់​រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុ​មារ
123
06-January-2024
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រសៀលថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ នៅគល់ស្ពានទេត្រើយខាងត្បូង ស្ថិតក្នុងភូមិតាលុស ឃុំបុស​លាវ ស្រុកចិត្របុរី ខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្តម ជា ធារិទ្ធ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី មុននឹងសម្ពោធឆ្លងបុស្បុកតម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុមារ និងពិធីពុទ្ធាភិសេកព្រះពុទ្ធប្បដិមាថ្មីនៅក្នុងសាលាឆទាន ដែលត្រូវសម្ពោធបើកជាផ្លូវការនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។

គោលបំណងនៃការកសាងនូវរូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នេះឡើងគឺជាការរំលឹកគុណូបការ:របស់ព្រះគ្រូធម្មាចារ្យ គឹម ច្រែង ជាគ្រូ ដែរបានផ្តល់ការអប់រំទូន្មានប្រៀនប្រដៅ ព្រមទាំងបានផ្តល់នូវការផ្គត់ផ្គង់ស្នាក់អាស្រ័យ នៅពេលសម្តេចកំពុងសិក្សារៀនសូត្រ បានកែប្រែអនាគតពីក្មេងវត្តកូនអ្នកកសិករ មកក្លាយជាបញ្ញាវ័នដ៏ឈ្លាសវៃ ដឹកនាំស្រោចស្រង់ប្រទេសជាតិ និងប្រជាជាតិឲ្យរួចផុតជីវិតពីរណ្តៅមរណ: ប្រល័យពូជសាសន៍ រហូតមកបច្ចុប្បន្ន  មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ។

រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុមារ សាងសង់ឡើងអំពីស្ពាន់ ទំហំសាច់ខាងក្នុងប្រវែង៣,៦ម៉ែត្រ x ៣,៦ម៉ែត្រ កំពស់ប្រវែង ២៤,៣ម៉ែត្រ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង កំពស់ ២,៧ម៉ែត្រ រូបសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពស់ ១,៦៨ម៉ែត ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពីថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបុស្បុករូបសំណាកនេះរួម ទីតាំងនេះនឹងក្លាយទៅជាទីតាំងទេសចរណ៍កម្សាន្តទស្សនា លម្ហែ នៅពេលធ្វើដំណើរឆ្លងកាត់ និងសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅនិងតំបន់នេះផងដែរ ដោយទីនេះមានតុបតែងភ្លើងពណ៌ រៀបចំខឿន សួនច្បារ និងដាំដើមឈើលម្អជាម្លប់ និងជារមណីយ៍ដ្ឋានបែបធម្មជាតិ និងជាទីទាក់ទាញផងដែរ ៕

ប្រភព៖រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ