ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កាត់ខ្សែបូរ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសសី ស្រុកតាំងគោក        
March 24, 2024 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រះចៅអធិការ ហែម ម៉ៅ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាព លោកអភិបាលស្រុកតាំងគោក និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសសី ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។     

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានលើកឡើងពីប្រវត្តិវត្តសសី ជាវត្តមួយដែលមានអាយុកាល ៨៣ឆ្នាំ មកហើយ ពោលគឺកសាងឡើងនៅឆ្នាំ១៩៤១ លើផ្ទៃដីទំហំ ៣១.២៨៤ម ស្ថិតនៅភូមិប្ញស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ដោយស្ថានភាពប្រជា សាស្ត្រ និងទីកន្លែងចាស់មិនមានអំណោយផលល្អព្រះសង្ឃ និងពុទ្ធបរិស័ទយើងបានតាំងវត្តលើទីតាំងថ្មីនេះវិញ ដោយប្រសិទ្ធនាមថា វត្តសសី តរៀងមក។ ចាប់តាំងពីបដិសន្ធិមក រហូតដល់បច្ចុប្បន្ននេះ វត្តសសី ត្រូវបានដឹកនាំដោយព្រះចៅអធិការសំខាន់ៗចំនួន៧អង្គ។ ឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៧៥ ដឹកនាំដោយព្រះចៅអធិការចំនួន២អង្គគឺព្រះតេជគុណព្រះនាម ជួប និងព្រះនាម គង់ ថាញ់ រហូតដល់បច្ចុប្បន្ននេះព្រះចៅអធិការ ហែម ម៉ៅ បានដឹកនាំកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងវត្តមានការរីកចម្រើនជាលំដាប់។      

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ជាការពិតណាស់ វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ។ វត្តអារាមគឺជាទីពឹងពុំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង។ វត្តគឺជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិ នៅគ្រប់សម័យកាល។តែគួរឱ្យសោកស្តាយបំផុត កាលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តអារាមត្រូវបានគេបំភ្លេចចោល ព្រះសង្ឃដែលជា អ្នកមានចំណេះដឹង ត្រូវបានពួកយង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌អាថ៌ក្បួនច្បាប់ផ្សេងៗ ពាក់ព័ន្ធព្រះពុទ្ធសាសនាត្រូវបានបំផ្លាញខ្ទេចខ្ទី។        

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានបន្តទៀតថា បច្ចុប្បន្ននេះ ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានរីកដុះដាលគ្រប់កន្លែង ជាក់ស្តែង វត្តទូទាំងខេត្តមានចំនួន២៩២វត្ត (ធម្មយុត្តិ ០៤វត្ត) និងអាស្រម មាន២៣កន្លែងផងដែរ និងមានព្រះសង្ឃទូទាំងខេត្ត ចំនួន៣.២៩៥អង្គ។ វត្តអារាមមិនត្រឹមតែជាទីសម្រាប់ពុទ្ធបរិស័ទទទួលយកនូវពុទ្ធឱវាទនោះទេ ថែមទាំងជាទីសម្រាប់សិស្ស និស្សិតក្រីក្រស្នាក់អាស្រ័យ និងរៀនសូត្រផងដែរ។     

ជាចុងក្រោយឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ប្រទេសកម្ពុជា រក្សាបាននូវស្ថេរភាពនយោបាយ ជាពិសេសគឺសន្តិភាពដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ពាក្យថា(អរគុណសន្តិភាព)បានលាន់រន្ទឺពាសពេញផ្ទៃប្រទេស។ នេះគឺដោយសារកម្ពុជា យល់អំពីតម្លៃនៃសន្តិភាពដែលរកបានដោយលំបាកបំផុតនេះ។ សូមប្តេជ្ញាចិត្តរក្សាសន្តិភាពឱ្យបានទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ជាពិសេស ប្តេជ្ញាគាំទ្រការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តថែរក្សាសន្តិភាពឱ្យគង់វង្សតទៅមុខទៀត។

ប្រភព ៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ