ឯកឧត្តម ងួន រតនៈ ជំរុញដល់មន្ត្រីជំនាញខិតខំបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ច ប្រកបដោយប្រសិទ្ធភាព
April 07, 2024 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ប្រចាំខែមេសា ដើម្បីផ្តល់នូវគោលការណ៍មួយចំនួនដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរ។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំខែ រាយការណ៍ដោយ   ឧត្តមសេនីយ៍ត្រី ពេជ ថាល់ ប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពខេត្ត ស្តីពីការងារបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោះស្រាយបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ច ជាពិសេស បញ្ហព្រៃឈើ បញ្ហាដីធ្លី ដែលកំពុងកើតឡើងនៅតាមមូលដ្ឋាន ភូមិ ឃុំ រួចមក បានដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
១* បញ្ហាដីធ្លីៈជម្លោះដីធ្លី សូមឱ្យអាជ្ញាធរក្រុង-ស្រុក នីមួយៗ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើបញ្ជីបច្ចុប្បន្នភាព ករណីទំនាស់ទាំងអស់ក្នុងដែនដីនីមួយៗ របស់ខ្លួនបញ្ជូនមករដ្ឋបាលខេត្ត ហើយជាពិសេស រដ្ឋបាលក្រុង-ស្រុក នីមួយៗត្រូវខិតខំដោះស្រាយវិវាទដីធ្លី ទាំងនោះ ក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយភាពយុត្តិធម៌ និងតម្លាភាពប្រកបដោយបរិយាប័ន្ន។
២* បញ្ហបទល្មើសធនធានធម្មជាតិៈ រដ្ឋបាល ក្រុង-ស្រុក នីមួយៗ ត្រូវធ្វើការណែនាំផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ កុំឱ្យគាត់ទៅចូលទន្ទ្រាន ដីព្រៃ ដី សហគមន៍ ដីតំបន់បី ឬ ដីបរិស្ថាន ឬតំបន់ការពារផ្សេងៗ និងចាត់វិធានការចំពោះមេខ្យល់ឱ្យបាន ។ 
៣* អាជ្ញាធរមូលដ្ឋាន ត្រូវណែនាំបងប្អូនប្រជាពលរដ្ឋ ឱ្យមានការ ប្រុង ប្រយ័ត្នខ្ពស់ ចំពោះភ្លើងផ្សែង នារដូវក្ដៅនេះ និងកម្លាំងពន្លត់អគ្គិភ័យ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ជានិច្ចជៀសវាងពេលប្រតិបត្តិការបែរជាអត់មានទឹក ។

ប្រពភ ៖ រដ្ឋបាលខេត្តកំពង់ធំ
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ