សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ នៅថ្នាក់ក្រុងឆ្នាំ ២០១៨ របស់ក្រុង ស្វាយរៀង
November 16, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃសុក្រ ៩កើត ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង មានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិ​យោគ​បីឆ្នាំរំកិល ២០១៩-២០២១ នៅថ្នាក់ក្រុងឆ្នាំ ២០១៨ ក្រោមអធិបតីភាពឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោកនាយក​រដ្ឋបាល​សាលាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង តំណាងកងកម្លាំងការិយាល័យនានាជុំវិញក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ អង្គការសង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធ សរុប ៨០នាក់។

     មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះ​អាជ្ញាធរក្រុង សង្កាត់ ដែលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសា​ធារណៈ​​ជូនប្រជាពលរដ្ឋបានល្អប្រសើរនាពេលកន្លងមក ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធី​វិនិយោគរបស់ខ្លួន ។ ជាមួយនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានសម្ដែងនូវការអរគុណចំពោះ​មន្ទីរ-អង្គភាព​ពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងសប្បុរសទាំងអស់ ដែលបានសហការគាំទ្រដល់​ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់សង្កាត់តាំង​ពីដំណាក់​កាល​ដំបូងរហូតដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មនេះ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដម​​អភិបាល​ខេត្ត ក៏បានជម្រាបជូនពីគម្រោងអភិវឌ្ឍន៍ និងការកែលម្អសោភ័ណភាពក្នុង​ក្រុងស្វាយរៀង​នាពេលខាងមុខ ដោយធ្វើយ៉ាងណាលើក​សម្រស់ក្នុងក្រុងឲ្យកាន់តែមានភាព​ស្រស់បំព្រង និងផ្តល់នូវការកម្សាន្តឲ្យបានកាន់តែច្រើនជាងមុន ជាមួយនឹងការគិតគូរពីសុខមាល​ភាព​របស់ប្រជាពលរដ្ឋផងដែរ។ ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលខេត្ត បានសំណូមពរដល់អង្គ​សិក្ខាសាលាទាំងមូល ត្រូវរួមគ្នាពិនិត្យមើលពីមូលហេតុដែលគម្រោងនានា​នៅឆ្នាំចាស់បានលើក​ឡើងហើយ ប៉ុន្តែមិនអាចអនុវត្តបាន ផ្ដល់ការគាំទ្រលើផែនការនៅក្នុងគម្រោងឲ្យបានច្រើន ចៀសវាងគម្រោងជាន់គ្នារវាងសង្កាត់ និងមន្ទីរជំនាញដែលជាអង្គភាពគាំទ្រ ដោយឡែក អាជ្ញាធរ​សង្កាត់ត្រូវតាមដាន និងជំរុញរាល់គម្រោងដែលមានការសន្យាគាំទ្រឲ្យ​ដំណើរការបាន​សម្រេច​លទ្ធផលជោគជ័យ និងកំណត់ពីតម្រូវការជាក់ស្ដែងពិតប្រាកដនៅនឹងមូលដ្ឋានឲ្យបានច្បាស់លាស់ ដើម្បីឈានទៅដោះស្រាយបានចំទិសដៅ និងឆ្លើយតបចំពោះការចង់បានរបស់ប្រជាពលរដ្ឋ ព្រមទាំងត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការកៀរគរការចូលរួមគាំទ្រពីគ្រប់អ្នកពាក់ព័ន្ធ សប្បុរសជន ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕សិដ្ឋ

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ