អាជ្ញាធរខេត្តកោះកុង ដឹកនាំគណៈកម្មការចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសាធារណៈដើម្បីអបអរពិធីបុណ្យសមុទ្រនាពេលខាងមុខ
November 16, 2018 អ្នកទស្សនា :

     នាព្រឹកថ្ងៃសុក្រ ៩ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ផៃធូន ផ្លាមកេសន អភិបាលរង ខេត្តកោះកុង និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំគណៈកម្មការចម្រុះ ចុះរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវសាធារណៈ ដើម្បីទាក់​ទាញ​វិស័យទេសចរណ៍ ក៏ដូចជាដើម្បីអបអរពិធីបុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងខេត្តកោះកុង។

    លោកអភិបាលរងខេត្ត បានលើកឡើងថា ដើម្បីរៀបចំសណ្តាប់ធ្នាប់ឲ្យមានសោភ័ណ្ឌក្នុងក្រុង និងធ្វើការពន្យល់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅតាមដងផ្លូវឲ្យគាត់ចូលរួមថែរក្សាអនាម័យបរិស្ថាន នៅតាមលំនៅដ្ឋាន និងនៅតាមផ្លូវសាធារណៈ ដើម្បីខេត្តយើងស្អាត និងមានសុខភាព​ល្អផងដែរ។លោកបានបន្តថា ការចុះធ្វើការណែនាំដល់បងប្អូននាថ្ងៃនេះ គឺសំដៅឲ្យបងប្អូនចូលរួម​រក្សាអនាម័យបរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ឲ្យបានស្អាត ព្រោះខេត្តកោះ​កុងនឹងត្រៀមខ្លួនរៀបចំពិធីអបអរបុណ្យសមុទ្រនាខែធ្នូចុងឆ្នាំនេះ ហេតុដូច្នេះសូមឲ្យមានការចូលរួមទាំងអស់គ្នា។ លោកក៏បានអំពាវរនាវដល់បងប្អូនជនរួមជាតិទាំងអស់ផងដែរ សូមចូលរួមថែរក្សាអនាម័យបរិស្ថានឲ្យគ្រប់ៗគ្នា៕គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ