https://www.interior.gov.kh/report/detail/1417
លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការងារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ត្រៀម ក្នុងពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុង កាលពីរសៀលថ្ងៃសុក្រ ៩ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ លោកអភិបាលរងខេត្ត បានស្នើរថា ដល់សមត្ថកិច្ចពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ រៀបចំផែនការការពារ អោយបានគ្រប់ជ្រុងជ្រោយ និងបន្តសហការយ៉ាងជិតស្និទ្ធ ជាមួយថ្នាក់ជាតិ ដើម្បីបញ្ចូលផែនការរួមមួយ ព្រមទាំងជម្រុញអនុវត្តអោយបានពេញលេញ នាពេលកម្មវិធីឈានមកដល់នាពេលខាងមុខ៕គឹមអាន
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។