រដ្ឋបាលខេត្តស្ទឹងត្រែងបើកកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល និងការអនុវត្ត គម្រោងមូលនិធិក្រុង ស្រុក ឃុំ សង្កាត់
January 22, 2019 អ្នកទស្សនា :

​​​       នាព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងប្រសិទ្ធភាព​ការងារ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងការអនុវត្តគម្រោងមូលនិធិក្រុង ស្រុក ឃុំ សង្កាត់។ កិច្ចប្រជុំនេះមានការ ចូល​រួម​ពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ឃុំ សង្កាត់សរុបប្រមាណចំនួន ៩៦នាក់ ស្រី ១២នាក់។

       ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់អំពីការពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធា​រណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោងមូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងការកាប់រានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ធ្វើជាកម្មសិទ្ធ និងហាមដាច់ខាចការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធ និងកាន់កាប់ដីព្រៃរបស់រដ្ឋធ្វើជា​កម្មសិទ្ធបុគ្គល​ដោយខុសច្បាប់៕អែមមី
ប្រភពៈរដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ