រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំជាមួយគណៈកម្មការទី៨ នៃរដ្ឋសភា
March 20, 2019 អ្នកទស្សនា :

       រសៀលថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត ទទួលស្វាគមន៍ ប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ។ សមាសភាពអញ្ជើញចូលរួមមាន៖ គណ:អភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ-អង្គភាពចំណុះសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត សរុប៤២នាក់។

      ឯកឧត្ដម ជាវ តាយ អភិបាលខេត្ត បានរាយការណ៍ជូនគណ:ប្រតិភូ អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើនព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពតសម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្តនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ព្រមទាំងបញ្ហាប្រឈមនិងសំណូមពរនានា ដែលរដ្ឋបាលខេត្តកំពតបានជួបប្រទះកន្លងមក និងកំពុងបានខិតខំជម្រុញការអភិវឌ្ឍន៍ជាប្រចាំផងដែរ។ ជាមួយឱកាសនោះដែរឯកឧត្តម ជាវ តាយ អភិបាលខេត្តនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធក៏បានរាយការណ៍លំអិតអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗពាក់ព័ន្ធលើវិស័យមួយចំនួនរួមមានការងារអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ការងារសុខាភិបាល ការងារសង្គមកិច្ច ការងារកិច្ចការនារី ជូនគណៈប្រតិភូជ្រាបផងដែរ។

       លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ក៏បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះខេត្តកំពត ដែលបានធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យ ដោយអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលសម្តេចបានឲ្យមន្ត្រីរាជការទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋទ្វេរដង ឲ្យសក្តិសមនូវអ្វី ដែលបងប្អូនប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្តតាមរយៈការបោះឆ្នោតកន្លងមក។  ហើយលោកជំទាវក៏បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចយកចិត្តទុកដាក់ចំពោះប្រតិភូព្រឹទ្ធសភា ហើយលោកជំទាវក៏បានប្រសិទ្ធិពរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខេត្តកំពតទទួលបាននូវពរទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពល: កុំបីឃ្លៀងឃ្លាតឡើយ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ