រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្តីពីការហាមឃាត់ប្រភេទរថយន្តដឹកជញ្ជូនធុនធំ និងធុនធ្ងន់ធ្វើចរាចរណ៍ក្នុងក្រុង
March 20, 2019 អ្នកទស្សនា :

      នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩ សាលាខេត្តព្រះសីហនុបានរៀបចំនូវកិច្ចប្រជុំស្តីពីការហាមឃាត់ប្រភេទ រថយន្តដឹកជញ្ជូនធុនធំ និងធុនធ្ងន់ធ្វើចរាចរណ៍ក្នុងទីប្រជុំជន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមការដឹកនាំប្រជុំដោយលោក ឈិន រតនៈ នាយករងរដ្ឋបាល នៃរដ្ឋបាលខេត្តព្រះសីហនុ។   នៅក្នុងកិច្ចប្រជុំនេះធ្វើឡើងដោយស្របទៅនិងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ លេខ០៣៦/១៩ សជណ ចុះថ្ងៃពុធ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្តីពីការហាមឃាត់ប្រភេទរថយន្តដឹកជញ្ជូនធុនធំ និងធុនធ្ងន់ធ្វើចរាចរណ៍ក្នុងទីប្រជុំជន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
       ដែលមានខ្លឹមសារសំខាន់ ស្នើដល់ម្ចាស់ក្រុមហ៊ុនសហគ្រាស ផ្គត់ផ្គង់សេវាដឹកជញ្ជូនតាមរថយន្តធុនធំនិងធុនធ្ងន់ដែលកំពុងចរាចរនៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ នោះអាចអនុវត្តតាមការកំណត់ដូចខាងក្រោម៖
១- មិនអនុញ្ញាតឲ្យរថយន្តក្រុងដឹកអ្នកដំណើរចតក្រៅចំណត
២- មិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញធុនធំនិងធុនធ្ងន់ចាប់ពី ៦តោន ផ្លូវទៅចតឬឈប់នៅលើចិញ្ចើមផ្លូវទ្រូងផ្លូវនិងបរិវេណសួនច្បារសាធារណៈជាដាច់ខាត
៣- រថយន្តដឹកទំនិញធុនធំផុតនិងធុនធ្ងន់ចាប់ពី ៦តោនឡើងទៅធ្វើចរាចរណ៍ចូលទីប្រជុំជនក្រុងព្រះសីហនុចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ៨:០០ យប់លើកលែងតែ=
- ការធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤ ចូលទៅដល់ទីស្នាក់ការសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ
- ការធ្វើចរាចរណ៍តាមផ្លូវខេត្តលេខ ១៤៩សេដែលចូលទៅដល់ត្រឹមផ្លូវលេខ ៨០០ (ភ្នំ៩៦)
- រថយន្តដឹកសម្ភារៈយោធារថយន្តដឹកសម្ភារៈ កាកបាទក្រហម រថយន្តដឹកសម្ភារៈជំនួយមនុស្សធម៌ រថយន្តលាយបេតុង
សេចក្តីជូនដំណឹងនេះមានប្រសិទ្ឋភាពចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ តទៅ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ