អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមជួបសំណេះសំណាល សួរសុខទុក្ខកុមារ គ ថ្លង់ និងពិការភ្នែកនៅវិទ្យាល័យអប់រំពិសេស
March 20, 2019 អ្នកទស្សនា :

      ព្រឹកថ្ងៃទី២០ ខែ មីនា ឆ្នាំ២០១នេះ  ឯកឧត្តម  ទៀ  សីហា  អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវបានអមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប និង លោកជំទាវ ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ គណៈអភិបាលខេត្ត ព្រមទាំងអស់លោក លោកស្រីជាភរិយាថ្នាក់ដឹកនាំ មន្ទីរ ស្ថាប័ន អង្គភាព បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែកនៅខេត្តសៀមរាប  នៃវិទ្យាល័យអប់រំពិសេសសៀមរាប និង បានបរិភោគអាហាររួមគ្នាជាការជួបជុំគ្នាសប្បាយមួយ សម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។

      តាមការបញ្ជាក់របស់លោកស្រី ហុង ធារី នាយិកាវិទ្យាល័យអប់រំពិសេសសៀមរាប ស្តីអំពីសកម្មភាពរបស់វិទ្យាល័យ ដោយមានអគារសិក្សា១២ខ្នង មានបុគ្គលិក ៤០នាក់ ស្រី១៨នាក់ មានសិស្សគថ្លង់ និង ពិការភ្នែកចំនួន១៥៥នាក់ស្រី៦២នាក់ ក្នុងនោះគថ្លង់ ១៣៥នាក់ ស្រី ៥៥នាក់ ,ពិការភ្នែក ២០នាក់ ស្រី០៧នាក់  ក្នុងនោះដែរសិស្សមកពីបណ្តាតាមខេត្តផ្សេងៗ ស្នាក់នៅក្នុងសាលា ១០១នាក់ ស្រី២៨នាក់ផងដែរ ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ