រដ្ឋបាលខេត្តស្វាយរៀង ជំរុញអភិបាលក្រុង-ស្រុក អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធនានា ត្រៀមលក្ខណៈដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងរយៈពេលអាកាសធាតុឡើងកម្តៅខ្លាំង ដើម្បីជួយប្រជាពលរដ្ឋទាន់ពេលវេលា
March 21, 2019 អ្នកទស្សនា :

       នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត លោក ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាលើការងារអគ្គិសនី និងទឹកនៅខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលក្រុង-ស្រុក លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានា ជាច្រើនរូបទៀត ។

      កិច្ចប្រជុំពិភាក្សានាព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩នេះ មានគោលបំណងជំរុញដល់លោកអភិបាលក្រុង-ស្រុក អាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធនានា ត្រៀមលក្ខណៈដោះស្រាយនូវបញ្ហាប្រឈមនានាក្នុងរយៈពេលអាកាសធាតុឡើងកម្តៅខ្លាំង ដើម្បីជួយដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដូចជាបញ្ហាទឹកប្រើប្រាស់ បញ្ហាភ្លើងអគ្គីសនី បញ្ហាប្រព័ន្ធធារាសាស្ត្រ បញ្ហាកសិកម្ម និងបញ្ហាប្រព័ន្ធទឹកស្អាតជាដើម ៕ មុនីរម្យ

 

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ