logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កុដិថ្មី ១ខ្នង និងសមិទ្ធផលនានា ក្នុងវត្តខេត្តារាមឃីឡិ ស្រុកមង្គលបូរី
53
30-March-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កុដិថ្មី ១ខ្នង និងសមិទ្ធផលនានា ក្នុងវត្តខេត្តារាមឃីឡិ នៅឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។

     ទន្ទឹមជាមួយគ្នានោះ លោក រ័ត្ម ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឡើងមានមតិស្វាគមន៍ និងរាយការណ៍អោយដឹងថា៖ វត្តខេត្តារាមឃីឡិ ដោយបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំមានឯឧត្តម  ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងលោកជំទាវ និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត បានចូលរួមឧបត្ថម្ភថវិកា១ម៉ឺនដុល្លារអាមេរិកសម្រាប់ជួយកសាងសមទ្ធិផលវត្តខេត្តារាមឃីឡិផងដែរ។ រាល់សមទ្ធិផលដែលត្រូវបានដាក់សម្ពោធអោយប្រើប្រាស់មាន កុដិថ្មី ១ខ្នងបណ្តោយប្រវែង៣០ម៉ែត្រ និងទទឺង ៤ម៉ែត្រ ប្រវែង ៩ម៉ែត្រ ដែលចំណាយថវិកា ៦៣.៤៥៥ដុល្លាអាមេរិក និងផ្លូវបេតុង ១ខ្សែ ទទឹង ៤ម៉ែត្រ ប្រវែង ៥០០ម៉ែត្រ ចំណាយថវិកា ១៧០០០ដុល្លារអាមេរិក សរុបរួម(៨០.៤៥៥ម៉ឺនដុល្លាអាមេរិក)។

      ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានមានប្រសាសន៍ថា៖សមទ្ធិផលដែលត្រូវបានដាក់សម្ពោធអោយប្រើប្រាស់នាពេលនេះបានចូលរួមពីថ្នាក់ដឹកនាំនិងសប្បុរសជនក្នុងនិងក្រៅប្រទេសដែលបានចូលរួមកសាងសមិទ្ធផលក្នុងនេះជាការលើកកម្ពស់លើវិស័យព្រៈពុទ្ធសាសនាដែលជាសាសនារដ្ឋដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបបានប្រតិបត្តិគ្រប់គ្នា។

       ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ា បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវលើស្ទួយនិងលើកកម្ពស់វិស័យសាសនាដែលជាសាសនាព្រះពុទ្ធត្រូវចូលថែរក្សានិងកសាងរាល់ សមទ្ធិផលអោយមានការរីកចម្រើននិងអភិវឌ្ឍន៍សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរគោរពនិងប្រតិបត្តិគ្រប់ៗគ្នា និងបាននាំយកវត្ថុអនុស្សាវរីយ៍ដល់ សិស្ស ២៣២នាក់ ម្នាក់ៗទទួលបានប៊ិច១ដើម សៀវភៅ ១ក្បាល ១៤០០នាក់ សារុង១ និងចាស់ជរា២០០នាក់ទទួលបានឃិត១កញ្ចប់ ផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ