អភិបាលខេត្តកំពត អញ្ជើញចូលរួមការសំណេះសំណាលជាមួយ សិស្សានុសិស្ស និងពិនិត្យទីតាំងសាងសង់អគារ សាលាអនុវិទ្យាល័យ ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
May 20, 2019 អ្នកទស្សនា :

      ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពតបានដឹកនាំ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ចូលរួមការសំណេះសំណាលជាមួយ សិស្សានុសិស្ស និងពិនិត្យទីតាំងសាងសង់អគារ សាលាអនុវិទ្យាល័យ ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន តំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា នាថ្ងៃអាទិត្យ ១រោច ខែ ពិសាខ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០១៩។ ក្នុងនោះរួមមាន៖
-សាលាអនុវិទ្យាល័យពោធិវង្ស នៅឃុំស្រែសំរោង ស្រុកជំគិរី មានចំនួន ០១ខ្នង មាន០៥បន្ទប់។
-សាលាអនុវិទ្យាល័យបាលិលេយ្យក៏ ស្ថិតនៅឃុំច្រេស ស្រុកជុំគិរី មានចំនួន ០១ខ្នង មាន៤បន្ទប់។
-សាលាអនុវិទ្យាល័យអង្គឈូក ស្ថិតនៅឃុំឈូក ស្រុកឈូក មានចំនួន ០១ខ្នង មាន៥បន្ទប់៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ