រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រារព្ធពិធីបុណ្យវិសាខបូជានៅវត្តខ្សាម ក្រុងកំពង់ឆ្នាំង
May 19, 2019 អ្នកទស្សនា :

       រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីបុណ្យវិសាខបូជានៅវត្តខ្សាម ស្ថិតក្នុង សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងដោយមានការនិមន្តចូលរួមពីព្រះអនុគណខេត្តនិងអញ្ជើញចូលរួមពី ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវឈឹម ស្រីមុំ លោកលោកស្រី ប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាននិងពុទ្ធបរិស័ទចូលរួមប្រមាណជាង៣០០នាក់ផងដែរ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

      ក្នុងពិធីនោះបានបួងសួង ដង្ហែរក្បូនជុំវិញព្រះវិហារចំនួន៣ជុំ និងពិធីជាច្រើនទៀត ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនជាពិសេសសូមឱ្យសង្គមជាតិមានសុខសន្តិភាព ជារៀងដ៍រាបទៅ។ ព្រះអនុគណខេត្តកំពង់ឆ្នាំងបានមានថេរដីកាឱ្យដឹងថា ពិធីបុណ្យវិសាខបូជា ប្រារព្ធធ្វើឡើង គឺដើម្បីគោរព រំឮកនឹកនូងព្រឹត្តិការណ៍សំខាន់ៗបីយ៉ាង៖ ទី១ រំឮកដល់ព្រះសម្មាសម្ពុទ្ធសមណគោតមព្រះ
បរមគ្រូ ព្រះអង្គទ្រង់ប្រសូត្រ ,ទី២ រំឮកដល់ព្រះពុទ្ធអង្គ បានត្រាស់ដឹងនូវចតុរារិយសច្ច: និង
ទី៣ រំឮកដល់ការចូលបរិនិព្វានរបស់ព្រះសមណគោត្តម ។ ព្រះតេជព្រះគុណ បានមានថេរដីកាបន្តថាព្រឹត្តិការណ៍ទាំងបីនេះ គឺប្រព្រឹត្តទៅនៅចំថ្ងៃខែដូចគ្នាពោលគឺថ្ងៃទ្រង់ប្រសូត្រ ត្រាស់ដឹង និងបរិនិព្វានគឺនៅចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ពិធីបុណ្យជាតិធំៗធ្វើទៅបានដោយសារប្រទេសយើងមានសន្តិភាពបើគ្មានសុខសន្តិភាពទេ គឺច្បាស់ជាមិនអាចមានពិធីបុណ្យដ៏ធំសម្បើមបែបនេះ កើតឡើងទៅបានដែរ។ ឯកឧត្តមបានបន្តទៀតថា ការអភិវឌ្ឍគ្រប់វិស័យ មានសាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្តអារាម សិទ្ធសេរីភាព ជាដើម ទាំងនេះក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទើបមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទូទៅ អាចប្រារព្ធពិធីបុណ្យសាសនានានា ពិសេសពិធីបុណ្យវិសាខបូជាដ៍អធឹកអធមនេះ វាខុសពីសម័យសង្គ្រាម គ្មានអ្វីសោះ សូម្បីតែផ្លូវដើរ ជាពិសេសនៅតាមវត្តអារាម គឺបានត្រឹមសម្ងំក្នុងវត្ត គេចពីការទម្លាក់គ្រាប់បែក និងការកាប់សម្លាប់ ដូចសម័យ លន់ នល់ ជាពិសេសរបប ប្រល័យពូជសាសន៍ប៉ុល ពតបានបំផ្លាញខ្ទេចខ្ទាំ គ្មានសល់ នាសម័យនោះកុំថាឡើយធ្វើបុណ្យពិធីសាសនា សូម្បីអាហារខ្លួនឯង ក៏គ្មានសិទ្ធិហូបដែរ គឺជាសម័យយង់ឃ្នង នៃស្រមោលខ្មៅនាអតីតកាល ដែលពលរដ្ឋខ្មែរគ្រប់រូបចងចាំ ស្អប់ខ្ពើម ឈឺចាប់គ្មានថ្ងៃបំភ្លេចនិងត្រូវរួមគ្នាទប់ស្កាត់កុំរបបនេះវិលមកកម្ពុជាជាលើកទី២ទៀតឡើយ។

      ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សា សន្តិភាព ដើម្បីបន្តឱ្យសង្គមជាតិមានការរីកចម្រើន និងធ្វើអោយប្រជាពលរដ្ឋមានឱកាសពេញលេញប្រារព្ធធ្វើបុណ្យវិសាខបូជា និងពិធីបុណ្យសាសនាជាច្រើនទៀត នៅលើទឹកដីកម្ពុជា ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ