logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ខេត្តព្រះវិហារ រៀបចំពិធីផ្តល់ថវិកាជូនស្រ្តីមានផ្ទៃពោះនិងកូនអាយុក្រោម២ឆ្នាំ ដែលមានប័ណ្ណសមធម៌
43
12-June-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      ការប្រកាសបែបនេះក្នុងឱកាសបែបនេះក្នុងឱកាសឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬ ប័ណ្ណអាទិភាព  នៅមន្ទីរសុខាភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ប្រជាពលរដ្ឋសរុបប្រមាណ ៤០០នាក់ នាព្រឹកថ្ងៃអង្គារ ០៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

      បន្ថែមពីនោះដែរឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រៅពីគោលនយោបាយរបបសន្តិសុខសង្គម ប័ណ្ណប.ស.ស ដែលបានផ្តល់ជូនមន្រ្តីរាជការ ទូទាំងប្រទេសនោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយថ្មីមួយបន្ថែមទៀតលើវិស័យសុខភាពប្រជាជនគឺគោល នយោបាយសុខមាលភាពសង្គម  ដ៏មានសារះសំខាន់ក្នុងអាណត្តិទី០៦របស់រាជរដ្ឋាភិបាលនេះ ហើយក៏ជាកម្មវិធីនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាផងដែរ ។ហើយគោលនយោបាយផ្តល់សាច់ប្រាក់គាំទ្រសុខមាលភាពសង្គម គឺគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែយកចិត្តទុក្ខខ្ពស់បំផុតលើសុខភាពរបស់ប្រជាពលរដ្ឋយើង ។គោលនយោបាយនេះបង្កើតឡើងក្នុងគោលនយោបាយលើកកម្ពស់សុខមាលភាពម្តាយ និងទារក លុបបំបាត់កង្វះអាហាររូបត្ថម្ភ ប្រកបដោយសមភាព សមធម៌ និងមិនប្រកាន់និន្នាការនយោបាយឡើយ ។

    លើសពីនោះទៀតឯកឧត្តមអភិបាលខេត្តបានណែនាំដល់មន្ទីរសុខាភិបាលខេត្តត្រូវរៀបចំនិងចាត់តាំងមន្រ្តីប្រចាំការឬក្រុមត្រួតពិនិត្យនៅតាមមន្ទីរពេទ្យ មេភូមិ មេឃុំ ក្នុងការផ្តល់សេវាសុខភាពនេះប្រកបដោយសមធម៌ ត្រឹមត្រូវ ក្នុងការអនុវត្តសកម្មភាពបម្រើដល់គោលនយោបាយដែលបានដាក់ចេញនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

    ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តក៏បានបន្តសួរសុខទុក្ខ និងប្រគល់សាច់ប្រាក់ឧបត្ថម្ភជូនស្ត្រីមានផ្ទៃពោះ និងឆ្លងទន្លេនៅមន្ទីរពេទ្យបង្អែក ១៦មករាផងដែរ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ