អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលក្រុមប្រឹក្សាឃុំលើកទី៤ ស្តីពី ការអប់រំភាពជាអ្នកដឹកនាំ នៅខេត្តបាត់ដំបង
June 12, 2019 អ្នកទស្សនា :

     នៅព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលក្រុមប្រឹក្សាឃុំលើកទី៤ ស្តីពី ការអប់រំភាពជាអ្នកដឹកនាំ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តបាត់ដំបង។

      វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្នុងគោលបំណង៖
១.ដើម្បីពង្រឹងសមត្ថភាពបន្ថែមទាក់ទងនឹងភាពជាអ្នកដឹកនាំ ក្នុងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចំរើន ជាពិសេសវិស័យអនាម័យ
២.ជម្រុញឱ្យក្រុមប្រឹក្សាឃុំនីមួយៗមានគោលដៅ និងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍសហគមន៍ និងទទួលបានបទពិសោធន៍ល្អពីក្រុមប្រឹក្សាឃុំផ្សេងៗគ្នា ថ្នាក់ដឹកនាំស្រុក ខេត្ត និងមន្ទីរពាក់ព័ន្ធ
៣.លើកទឹកចិត្តក្រុមប្រឹក្សាឃុំគំរូដែលសម្រេចបានតាមចំនួនគោលដៅដោយផ្ដល់ជាពានរង្វាន់មេដាយមាស ប្រាក់ សំរឹទ្ធិ
ក្នុងនោះដែរ នៅក្នុងកិច្ចប្រជុំ ក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងពី ខេត្ត ក្រុង ស្រុក និងក្រុមប្រឹក្សាឃុំផ្សេងៗចូលរួមផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ