អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងពិធីបើកប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធស្ថិតក្នុងភូមិស្រះឈូកខាងកើត
June 12, 2019 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី ១២ មិថុនា ២០១៩ លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកប្រកាសកំណត់តំបន់វិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធស្ថិតក្នុងភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ដែលមានកងកម្លាំង អជ្ញាធរដែនដីពាក់ព័ន្ធប្រមាណ ២០០នាក់។

      ក្នុងឱកាសនោះផងដែលលោកស្រីមានមតិសំណេះសំណាលនិងផ្តាំផ្ញើរការសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋរបស់ ឯកឧត្តម អភិបាលខេត្ត និងសូមប្រញ៉ាប់រស់រាន់ប្រមូលឯកសារដើម្បីធ្វើការចុះបញ្ជីដីធ្លីអោយបានទាន់ពេលវេលា លោកជំទាវបានស្នើសុំអោយប្រជាពលរដ្ឋត្រូវចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីបង្ការជម្លោះដីធ្លី  ថ្លែងក្នុងពិធីនោះផងដែលលោកជំទាវក៏បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រសួងរៀបចំនគរូបនីយកម្ម និងសំណង់ ដែលបានបង្កើតអោយមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលជាការរូមចំណែកក្នុងការធ្វើអោយមានសុវត្តិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ និងជុំរញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធិភាពខ្ពស់កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងអភិវឌ្ឃន៍សេដ្ឋកិច្ចអោយកាន់តែប្រសើឡើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ