អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឲ្យគណៈប្រតិភូប្រទេសចិនចូលជួបពិភាក្សា ស្វែងយល់ពីសក្តានុពល នៃការវិនិយោគក្នុងខេត្ត
June 12, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឲ្យ លោក តឹង អ៊ីងគ័ង ប្រធានធនាគារខេត្តជាំងស៊ី ដឹកនាំគណ:ប្រតិភូខេត្ត ចូលជួបសំដែងការគួរសម នៅសាលាខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់ពីសក្តានុពលវិនិយោគ។

      ឯកឧត្តម យន្ត មីន បានជំរាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ មានដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាវិស័យគោលដៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត។ ខេត្តមានកំពង់ផែទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិ តំបន់ឆ្នេរ និងកោះ៣៣ ជាមរតកធម្មជាតិដ៏មានតម្លៃ ដែលរាជរដ្ឋាភិបាលចាត់ទុកនឹងប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ស្របតាមគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។

      ឯកឧត្តមអភិបាលខេត្ត បានបន្តថា វិស័យអទិភាពឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្នមាន ទី១.កំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុ ក្នុងការ ដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិ អន្តរជាតិ ដែលមានទំនិញជាកុងតឺន័រ ចេញ-ចូលប្រមាណ ៧៣ភាគរយ នៃបរិ មាណទំនិញនាំចេញ-ចូលទូទាំងប្រទេស។ ទី២.ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន បាននឹងកំពុងប្រតិបត្តិការ មានក្រុមហ៊ុនអាកាស ចរណ៍ចំនួន១០ មានជើងហោះហើរចំនួន ១៣៣ជើងក្នុងមួយសប្តាហ៍ ហោះហើរទៅកាន់អន្តរជាតិមាន ៩១ជើងក្នុងមួយសប្តាហ៍។ ទី៣.តំបន់សេដ្ឋកិច្ចពិសេសបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋ។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការនិងមានរោងចក្រធំ តូចសរុប ២១៩ កន្លែង សិប្បកម្មអាជីវកម្មខ្នាតតូច និងមធ្យមមាន ១.០៣៧កន្លែង និងសេវាកម្មផ្សេងៗទៀត ស្រូបយកកម្លាំងពលកម្មសរុប ៨១.៤៧៥នាក់ ស្រី ៣៨.៦៥២ នាក់ ក្នុងនោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម មានចំនួន ៨ពាន់លានដុល្លាអាមេរិក និងធានាសន្តិសុខ សុវត្ថិភាពជូនអ្នកវិនិយោគនៅខេត្តព្រះសីហនុ។

      លោក តឹង អ៊ីងគ័ង ប្រធានធនាគារខេត្តជាំងស៊ី មានប្រសាសន៍ថា គណៈប្រតិភូមានគោលបំណងឈ្វេងយល់ពីសក្តានុពល និងកា វិនិយោគនៅខេត្តព្រះសីហនុ ក្រុមហ៊ុនវិនិយោគរបស់លោកចង់មកធ្វើ ការវិនិយោគលើវិស័យធនគារ និងសំណង់នៅខេត្តព្រះសីហនុ ព្រមទាំងបានកោតសរសើរឯកឧត្តមអភិបាលខេត្តព្រះ សីហនុ ដឹកនាំខេត្ត មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានអ្នកវិនិយោគគិន មកកាន់ខេត្តព្រះសីហនុយ៉ាងគំហ៊ុក ហើយសង្ឃឹមថា និងមានអ្នកវិនិយោគគិនមកកាន់ខេត្តព្រះសីហនុបន្តទៀត លោកក៏បានសន្យា ជួយផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់វិនិយោគខេត្តជាំងស៊ី ឲ្យមកកាន់ខេត្តព្រះសីហនុបន្តទៀត៕រតនា

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ