logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ ដល់កុមារកំព្រា និងបុគ្គលិក នៃអង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជាក្នុងស្រុកសំរោងទង
76
12-June-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

      នាព្រឹកថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ ផ្តល់អំណោយ មនុស្សធម៌  ដល់កុមារកំព្រា និងបុគ្គលិក ចំនួន៣៥០នាក់ នៃអង្គការក្តីសង្ឍឹមថ្មីនៃកុមារកម្ពុជា ដែលស្ថិតនៅភូមិសុបិន្ត ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

      ក្នុងឱកាសនោះ ដែរ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិក ពិសេសអ្នកស្ម័ត្រចិត្តបរទេសទាំងអស់ ដែលបានបរិច្ចាគកម្លាំងកាយ ចិត្ត ចូលរួមមើលថែទាំកុមារដោយក្តីអាណិតស្រឡាញ់ពិតៗ និងសូមបន្តយកចិត្តទុកដាក់ថែទាំក្មួយៗកុមារទាំងអស់នោះទៀត។ ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់កុមារ សិស្ស ដែលមានកាយសម្បទាល្អ ត្រូវកសាងអំពើល្អ ខិតខំរៀនសូត្រ ស្តាប់លោកគ្រូអ្នកគ្រូ និងមានសីលធម៌ល្អក្នុងការរស់នៅ។

      សូមបញ្ជាក់ថា អំណោយដែលសាខាបានឧបត្ថម្ភដល់ អង្គការក្តីសង្ឃឹមថ្មីនៃកុមារកម្ពុជា រួមមាន៖  មី ៣០កេស ត្រីខ ៣កេស ទឹកត្រីទឹកស៊ីអ៉ីវ ៣០យួរ ទឹកដោះគោ ៣០កំប៉ុង នំសំបុកឃ្មុំ ៣កេស និង ថវិកា ១,០០០,០០០រៀល។ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភដល់មជ្ឈមណ្ឌលថវិកាចំនួន ៥០០,០០០រៀល និងបានឧបត្ថម្ភដល់បុគ្គលិក នៅក្នុងមជ្ឈមណ្ឌលក្នុងម្នាក់ៗទទួលបាន  ថវិកា  ៤ម៉ឺនរៀល ឧបត្ថម្ភសិស្សកំពុងរៀនថ្នាក់ទី ១២ នៅក្នុងមណ្ឌលចំនួន  ១៤នាក់  ក្នុងម្នាក់ៗថវិកា  ៤ម៉ឺនរៀល និងកុមារ៉ាកុមារី ចំនួន ២៨៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥,០០០រៀល៕ រតនា

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ