logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន២ខ្សែ ក្នុងក្រុង
77
19-June-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការដា្ឋនស្ថាបនាផ្លូវបេតុងចំនួន ២ខ្សែ ស្ថិតនៅក្នុងក្រុងស្ទឹងត្រែង ដែលកំពុងស្ថាបនាដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យកាន់តែមានភាពងាយស្រួល។                 បច្ចុប្បន្នផ្លូវបេតុងទាំងពីរខ្សែដែលកំពុងស្ថាបនាពេលនេះ ខ្សែទី១ ជាផ្លូវដែលស្ថាបនាឡើងភ្ជាប់ពីផ្លូវលេខ៦១ដល់លេខ៦៣ មានប្រវែង១៥០ម៉ែត្រ ទទឹង ១០ម៉ែត្រ និងពីផ្លូវលេខ៦៣រហូតដល់ស្ពានអូរដំណាក់ស្តេច ដោយកាត់តាមបណ្តោយមុខសាលាខេត្តចាស់ មានប្រវែង៦៦៩,៥ម៉ែត្រ ទទឹង៨ម៉ែត្រ និង ខ្សែទី២ ភ្ជាប់ពីផ្លូវលេខ២២ ភ្ជាប់ពីផ្លូវ៧៥ ដល់ភ្នំព្រះធាតុ ស្ថិតភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង។
       ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត នារសៀលថ្ងៃអង្គារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៩ បានជំរុញឲ្យមន្រ្តីបច្ចេកទេសត្រូវយកចិត្តទុកដាក់ និងពន្លឿនដំណើរសាងសង់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយអ្វីដែលពិសេសនោះមន្ត្រីបច្ចេកទេសត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើគុណភាពក្នុងការស្ថាបនាផ្លូវបេតុទាំងពីរខ្សែនេះ ព្រោះផ្លូវបេតុជាផ្លូវដែលស្ថាបនាហើយត្រូវតែបានប្រើប្រាស់បានយូអង្វែងតជំនាន់ក្រោយៗ។
       ឯកឧត្តម អភិបាលខេត្តបានឲ្យមន្ត្រីបច្ចេកទេសពិនិត្យនិងកែសម្រួលឡើងវិញនូវរាល់ចំណុចខ្វះខាតក្នុងការស្ថាបនាផ្លូវនាពេលនេះ ដើម្បីធានាបាននូវគុណភាពល្អប្រសើរ។ គួបញ្ជាក់ផងដែរថា ផ្លូវបេតុងទាំងពីរខ្សែដែលកំពុងនាពេលនេះ ពីមុនជាប្រភេទផ្លូវគ្រួសក្រហមនិងផ្លូវក្រាលកៅស៊ូ ដែលតែងរងនូវការខូចខាតដោយសំណឹកទឹកភ្លៀងផងដែរ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ