logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ពង្រឹងសមត្ថភាព លើការគ្រប់គ្រងថវិកាដើម្បី ធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន
130
19-June-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាស្រុកព្រៃឈរ ចំនួន ២១នាក់ ដែលប្រារព្ធ នៅសាលាស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ នេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានណែនាំ ឲ្យមន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវពង្រឹងសមត្ថភាពលើការគ្រប់ គ្រង និងចាត់ចែងថវិកាជាតិ ពិសេស លើការ លើកគម្រោងដេញថ្លៃមូលនិធិឃុំ-សង្កាត់ ដើម្បី ធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

       បន្ទាប់ពី ការអាននូវសុន្ទរកថា របស់ក្រសួងមហាផ្ទៃ រួចមក ឯកឧត្ដមអភិបាល ខេត្តកំពង់ចាម បានលើកឡើងថា ដោយសារការដេញថ្លៃគម្រោងអភិ វឌ្ឍន៍មូលនិធិឃុំ-សង្កាត់នៅក្នុងឆ្នាំ២០១៩ នេះ នៅមានបញ្ហាមិនប្រក្រតី  ។ ដូច្នេះ មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវពង្រឹងសមត្ថភាព តាមរយៈការលើកគម្រោង  ការប៉ាន់ស្មានតម្លៃគម្រោង និងការដាក់ដេញថ្លៃគម្រោង ។ ឯកឧត្ដមថា កាលពីឆ្នាំ២០១៨ កន្លងទៅ ឯកឧត្ដម បានដឹកនាំដោយផ្ទាល់ ក្នុងការចុះសង្កេតការណ៍ ទៅលើដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ។ ដែលកាលនោះ ការលើកតម្លៃប៉ាន់ស្មាន គឺប្រហាក់ប្រហែលគ្នា ក្នុងឆ្នាំ២០១៩ នេះដែរ  ប៉ុន្តែក្រុមហ៊ុនម៉ៅការ បានធ្វើការដេញថ្លៃប្រកួតប្រជែង ចុះថ្លៃដល់ទៅ៥០% នៃតម្លៃទឹកប្រាក់ប៉ាន់ស្មាន ដែលប្រការនេះ ធ្វើឲ្យចំណេញថវិកាជាតិពាក់កណ្តាល  យកមកអភិវឌ្ឍបន្ថែមលើសមិទ្ធផល នៅក្នុងមូលដ្ឋានរបស់ខ្លួន ។ លុះនៅក្នុងឆ្នាំ ២០១៩ នេះ ឯកឧត្ដម បានប្រគល់ការងារនេះទៅឲ្យម្ចាស់លទ្ធកម្មក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអ្នកទទួលខុសត្រូវផ្ទាល់វិញ តែក៏ផ្ទុះរឿងអ្នកម៉ៅការដេញថ្លៃ មិនប្រក្រតី កើតឡើងសារជាថ្មី ដូចកាលពីឆ្នាំ២០១៧ កន្លងទៅដែរ ។ ឯកឧត្ដម អភិបាលខេត្តបន្តថា នៅឆ្នាំ២០២០ ខាងមុខ ថវិកាវិភាជន៍ របស់រដ្ឋាភិបាល និងកើនឡើង ហើយនឹងទម្លាក់មកឱ្យអាជ្ញាធរមូលដ្ឋាន ធ្វើការគ្រប់គ្រង ចាត់ចែងដើម្បី អភិវឌ្ឍមូលដ្ឋាន របស់ខ្លួន ។ ដូច្នេះ បើមន្ត្រីយើងមានសមត្ថភាពនោះ យើងនិងអាច ប្រើប្រាស់ថវិកាទាំងនោះ យកមកអភិវឌ្ឍនៅក្នុងឃុំ-សង្កាត់ រៀងៗខ្លួន ឲ្យបានសមិទ្ធផលកាន់តែច្រើន ផងដែរ ។ តាមរយៈនេះ ស្នើទៅដល់មន្ត្រីក្រុមប្រឹក្សាឃុំ-សង្កា ត់ ធ្វើការបង្កើនសមត្ថភាពគ្រប់គ្រង និងចាត់ចែងថវិកាជាតិ ប្រកបដោយភាពទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ។

       សូមបញ្ជាក់ថា យើងអនុក្រឹត្យ របស់រាជរដ្ឋាភិបាល លេខ ៦០០អនក្រ.តត បានទទួលស្គាល់សមាភាពក្រុមប្រឹក្សាស្រុកព្រៃឈរ នៃខេត្តកំពង់ចាម អាណត្តិទី៣ ចំនួន ២១រូប ក្នុងនោះ លោក មាស ទួកជាប្រធានក្រុមប្រឹក្សា ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ