logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ ដាក់សម្ភោធអណ្ដូងទឹកឲ្យប្រើប្រាស់ចំនួន២០០ ជូនស្រុកបាទី និងស្រុកបូរីជលសារ
28
19-June-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     រដ្ឋបាលខេត្តតាកែវ បានដាក់សម្ភោធឲ្យប្រើប្រាស់អណ្ដូងទឹកចំនួន២០០ របស់មូលនិធិចិន​ដើម្បីសន្តិភាព​និង​ការអភិវឌ្ឍន៏ផ្ដល់ជូនស្រុកពីរ គឺស្រុកបាទី និងស្រុកបូរីជលសារ នៅព្រឹកថ្ងៃ ព្រហស្បត្ត៏ ទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩ នៅក្នុងស្រុកបូរីជលសារ។

      ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង ហ៊័ «Wang Hau » បានថ្លែងថា រដ្ឋាភិបាលប្រទេសចិន និងរាជរដ្ឋាភិបាលកម្ពុជាមានទំនាក់ទំនងល្អជាប្រវត្តិសាស្រ្ត ដូច្នោះរដ្ឋាភិបាលចិនបានធ្វើកា​រប្ដេជ្ញាជួយដល់​ប្រទេសកម្ពុជាជាពិសេសដល់ប្រជាពលរដ្ឋកម្ពុជាឲ្យមានជីវភាពកាន់តែល្អប្រសើរឡើងនិងជៀសអោយឆ្ងាយពីភាពក្រីក្រ។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនបានមានប្រសាសន៏បន្តថា តាមរយៈកិច្ចសហប្រតិបត្តិការជា​មួយវេទិការ​សង្គម​ស៊ីវិលនៃទីស្ដីការគណៈរដ្ឋមន្រ្តី មូលនិធិចិនដើម្បីសន្តិភាពនិងអភិវឌ្ឍន៏បានកសាងអណ្ដូង​ចំនួន២០០​ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់នៅក្នុងឃុំចំនួន១៥នៅក្នុងស្រុក២របស់ខេត្តតាកែវ។ អណ្ដូងទឹក​ស្អាតនេះនឹងផ្ដល់ប្រយោជន៏ជាច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសនិងជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅជនបទបានកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តម វ៉ាង ហ៊័ បានមានប្រសាសន៏បន្តថា មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍន៏និងបន្តជួយកម្ពុជាបន្តទៅទៀតលើផ្នែកជាច្រើនដូចជាវិស័យសុខាភិបាល អនាម័យសុខភាព សុខមាលភាព និងវិស័យអប់រំ ដោយធ្វើយ៉ាងណាបណ្ដុះបណ្ដាលធនធានមនុស្សនៅ​ក្នុងប្រទេសកម្ពុជាឲ្យបានកាន់តែច្រើនឡើងថែមទៀត ម្យ៉ាងទៀតអង្គការសង្គមស៊ីវិលរបស់ប្រទេសចិនជា​ច្រើនទៀតនឹងធ្វើការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយលើការងារមនុស្សធម៌សំដៅជួយដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រឲ្យមកកម្រឹតកាន់តែទាប   ។

            ឯកឧត្តម កឹមរដ្ឋ វិសិដ្ឋ រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិការ​សម្ព័ន្ធសង្គមស៊ីវិល បានថ្លែងថា វេទិការសម្ព័នអង្គការសង្គមស៊ីវិលកម្ពុជាបានចុះអនុសញ្ញាយោគយល់ជាមួយ​មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍន៏តាំងពីខែកញ្ញា ឆ្នាំ ២០១៧កន្លងមក ដោយបាន​ប្ដេជ្ញាពង្រឹងកិច្ច​សហប្រតិបត្តិការរវាងវិស័យសង្គមស៊ីវិលរវាងប្រទេសទាំង២ ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋនៅជនបទ។  ឯកឧត្តម កឹមរដ្ឋ វិសិដ្ឋ បានមនប្រសាសន៏បន្តថា នៅពេលខាងមុខឆាប់ៗនេះ មូលនិធិចិន​ដើម្បីសន្តិភាពនិងការអភិវឌ្ឍន៏និងបើកការរិយាល័យនៅប្រទេសកម្ពុជាយើង ដូច្នោះយើងសង្ឃឹមថា តាមរយៈកិច្ច​សហប្របត្តិការរវាងវេទិការអង្គការសម្ព័នសង្គមស៊ីវិលនិងមូលនិធិចិន និងធ្វើការគៀងគរអង្គការសង្គមស៊ីវិលចិន និងក្រុមហ៊ុនចិន ដើម្បីគៀងគររកថវិការមួយចំនួនដើម្បីចូលរួមអភិវឌ្ឍន៏​ប្រទេសកម្ពុជាក៏ដូចជាជួយ​បងប្អូន​ប្រជាពលរដ្ឋកម្ពុជាយើងនៅតាមមូលដ្ឋានដែលមានតម្រូវការចាំបាច់មួយចំនួន៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ