ខេត្តស្វាយរៀង៖ ពិធីបើក និងបិទសិក្ខាសាលា ស្តីពីការពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយនៅមូលដ្ឋានក្នុងខេត្តស្វាយរៀង
December 14, 2017 អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្ត លោកជំទាវ ពៅ សុភាព អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើក និងបិទសិក្ខាសាលា ស្តីពីការពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយនៅមូលដ្ឋានក្នុងខេត្តស្វាយរៀង ដែលសហការរៀបចំដោយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអង្គការសន្តិសេនា និងមានការគាំទ្រពីអង្គការដៃគូពាក់ព័ន្ធមួយចំនួន ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលរងក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ នាយកទីចាត់ការ និងប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងមន្ត្រី នៃលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ៕ ប្រភពព័ត៌មាន:រដ្ឋបាលខេត្តស្វាយរៀង ( ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ