ខេត្តសៀមរាប៖ អបអរសាទរ ខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរ នៃការដាក់រមណីយដ្ឋានអង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរអប្សរាបានសហការណ៍គ្នារៀបចំថតរូប ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលបានប្រារព្ធនៅប្រាសាទអង្គរ។ ព្រឹត្តិការណ៍នេះ គឺដើម្បីចូលរួមអបអរសាទរ ខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០១៧)។ ជាមួយនឹងការផ្តិតយករូបភាពនេះដែរ ក៏ជាបង្ហាញអោយពិភពលោកបានឃើញនូវភាពស្ញប់ស្ញែងរបស់ប្រាសាទអង្គរវត្ត ជាពិសេសក្នុងការទាក់ទាញភ្ញៀវទេចរជាតិ អន្តរជាតិអោយមកទស្សនារមណីដ្ឋានអង្គរ។ ម្យ៉ាងទៀត ក៏បានបង្ហាញថាអោយបងប្អូនបានយល់ដឹង និងចេះស្រឡាញ់ ព្រមទាំងថែរក្សានូវប្រាង្គប្រាសាទដែលជាកេរ្តិ៍តំណែលរបស់ដូចតារបស់យើងបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ។ ខួបលើកទី២៥ នៃការដាក់បញ្ជូនរមណីយដ្ឋានអង្គរជាសម្បត្តិបេតិកណ្ឌនេះ គឺមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សានូវសម្បត្តិវប្បធម៌ដែលមានរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧)