គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា ចុះពិនិត្យសិក្សាស្វែងយល់ការងារក្នុងខេត្តស្ទឹងត្រែង
July 17, 2019 អ្នកទស្សនា :

      ឯកឧត្តម ហ៊ុន ណេង ប្រធាន គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា បានដឹកនាំ សមាជិក សមាជិកា អញ្ជើញចុះបំពេញបេសកកម្ម សិក្សាស្វែងយល់ ការងារពាក់ព័ន្ធ និងភារកិច្ចក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ។
      នៅក្នុងជំនួបនេះឯកឧត្តម ហ៊ុន ណេង បានមានប្រសាសន៏ជម្រាបជូនអាជ្ញាធរដែនដី សមត្ថកិច្ច ពីគោលបំណងបេសកកម្ម របស់គណៈកម្មការជំនាញរដ្ឋសភា គឺដើម្បីសិក្សាស្វែងយល់ ពីការអនុវត្តការងារ របស់ខេត្តលើគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងបញ្ហាមួយចំនួនទៀត ដូចជា ការការពារ និងវិវាទ ទៅតាមខ្សែបន្ទាត់ព្រំដែន នានា និងការអនុវត្ត ច្បាប់ ព្រមលិខិតបទដ្ឋានគតិយុត្តនានា ។
      ឯកឧត្តមប្រធានគណៈកម្មការ បានលើកទ្បើងថា អាជ្ញាធរមូលដ្ឋានគឺជាផ្នែកមួយសំខាន់ណាស់ ក្នុងការអនុវត្តគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលអាណត្តិទី៦នេះ តាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រមុខដឹកនាំប្រទេសកម្ពុជា ។ ឯកឧត្តម ហ៊ុន ណេង មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងខិតខំបន្តពង្រឹងពង្រីកនូវអភិបាលកិច្ចល្អ និងការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការដឹកនាំប្រទេសជាតិ ដើម្បីឆ្លើយតបទៅនិងសំណូមពរ និងសេចក្តីត្រូវការទាំងទ្បាយរបស់ប្រជាពលរដ្ឋ ។
      ឯកឧត្តម ម៉ុម សារឿន បានធ្វើសេចក្តីរាយការណ៏ជូន គណៈប្រតិភូ ពីការរីកចម្រើន លក្ខណៈភូមិសាស្រ្ត សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គមនៅក្នុងខេត្ត ដោយ ខេត្តបានពង្រឹងថែរក្សាការពារសន្តិសុខ ស្ថេរភាពសង្គមបានរឹងមាំជូនប្រជាពលរដ្ឋ ដោយអនុវត្តន៍បាន នៅគោលនយោបាយ ភូមិឃុំ មានសុវត្តិភាព ទៅតាមមូលដ្ឋានក្នុងខេត្តស្ទឹងត្រែង ហើយប្រជាពលរដ្ឋក្នុងខេត្ត កំពុងរស់នៅដោយសន្តិភាពទទួលបានផលល្អ ក្នុងការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលគ្រប់ៗគ្នា ព្រមទាំងកិច្ចអន្តរាគមន៍ ឆ្លើយតបគ្រោះមហន្តរាយ ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់សង្គមបានទាន់ពេលវេលា៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្ត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ