រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធទិវាមច្ឆជាតិ ០១ កក្កដា
July 18, 2019 អ្នកទស្សនា :

      នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធទិវាមច្ឆជាតិ ០១ កក្កដា ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅបរិវេណ​មាត់ទន្លេវ៉ៃគោ ក្រុងស្វាយរៀង ដែលសហការរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និង​អង្គការសន្តិសេនា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន មន្ទីរ-អង្គភាពនានា តំណាង​កងកម្លាំងទាំងបី លោកអភិបាលក្រុងស្វាយរៀង នាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត យុវជន ស.ស.យ.ក.ខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងបងប្អូន​ប្រជាពលរដ្ឋ សរុបវត្តមានចំនួន ៤៥០នាក់ ។

      ឯកឧត្ដម ម៉ែន វិបុល បានសំណូមពរដល់ប្អូនប្រជាពលរដ្ឋនូវ កុំ បីយ៉ាង គឺ កុំទី១ កុំប្រើប្រាស់ឧបករណ៍​ខុស​ច្បាប់ក្នុងការនេសាទ ដូចជាឧបករណ៍ឆក់ និងស្បៃមុង កុំទី២ កុំចាប់ត្រីក្នុងរដូវហាមឃាត់ គឺរដូវត្រីពង និងកុំទី៣ កុំយកបឹង ព្រែក ប្រើប្រាស់ខុសទិសដៅ ដូចជាចាក់លុបដី និងសាងសង់សំណង់ផ្សេងៗ ដែលមិន​ត្រឹម​តែជាទង្វើខុសច្បាប់ ប៉ុន្តែនឹងធ្វើឲ្យប៉ះពាល់ដល់ជម្រកត្រី និងប្រព័ន្ធជីវចម្រុះ ។ ឯកឧត្ដមអភិបាល​ខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ចូលរួមឲ្យបានកាន់តែ​សកម្មថែម​ទៀត​ក្នុងចលនាព្រលែងកូនត្រីឲ្យបានគ្រប់ទីកន្លែងនៅមូលដ្ឋាន ឲ្យក្លាយជាប្រពៃណីព្រលែងកូនត្រី ដើម្បីបង្កើនផលត្រីឲ្យបានកាន់តែច្រើនសម្រាប់បម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ៕

            ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ