ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូ ជួបពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ
July 18, 2019 អ្នកទស្សនា :

     នាព្រឹកថ្ងៃព្រហស្បត៍ ១៨ ខែ  កក្កដា ឆ្នាំ២០១៩ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃ​រដ្ឋសភា បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តបន្ទាយមាន ជ័យ ដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត និងមានអញ្ជើញចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត។

      លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា ដើម្បីសិក្សាស្វែងយល់ពីសភាពការណ៍​ទូទៅរបស់រដ្ឋបាលខេត្ត របាយការណ៍លទ្ធផលការងារសម្រេចបាន វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិស​ដៅភារកិច្ចអនុវត្តបន្តរបស់មន្ទីរជំនាញ ដែលពាក់ព័ន្ធនិងវិស័យការងារក្នុងរង្វង់សមត្ថកិច្ចទទួល ខុសត្រូវ​របស់គណៈកម្មការ និងផែនការទិសដៅបន្តក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ​ដំណាក់​កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា  ។

      ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ រាយសង្ខេបអំពីលទ្ធផលការងារ​របស់រដ្ឋបាលខេត្ត ការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ការងារសន្តិសុខ សណ្តាប់ធាប់​សាធារ​ណៈ ការងារសាធារណការ និងដឹកជញ្ជូន ការងារប្រៃសនីយ៍ និងទូរគមនាគមន៍ ការងារឧស្សាហកម្ម និងសិប្បកម្ម ការងាររ៉ែ និងថាមពល ការងារពាណិជ្ជកម្ម ការងារសាខាកាំកុងត្រូល និងការងាររបស់មន្ទីរ​រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសូរិយោដី ព្រមទាំងលើកឡើងអំពីបញ្ហាប្រឈម  និងសំណូមពរ​មួយ​ចំនួនជូនគណៈ ប្រតិភូនៃគណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីទទួលជ្រាបផងដែរ៕
            ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ