ក្រុមប្រឹក្សានៃគណៈអភិបាលខេត្ត ឧត្ដរមានជ័យ ទទួលជួបពិភាក្សាការងារ ជាមួយគណៈកម្មការទី៩ នៃ រដ្ឋសភា
July 18, 2019 អ្នកទស្សនា :

     នារសៀល ថ្ងៃព្រហស្បតិ៍  ១៨ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត មន្ទីរជំនាញ រួមមានមន្ទីរសាធាណៈការ និងដឹកជញ្ជូន មន្ទីរប្រៃសណីយ៍ទូរគមនាគមន៍ មន្ទីរឧស្សាហកម្ម សិប្បកម្ម  មន្ទីររ៉ែនិងថាមពល មន្ទីរពាណិជ្ជកម្ម និងមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដែល​ដឹកនាំ ដោយ ឯកឧត្ដម ប៉ែន កុសល្យ  អភិបាលខេត្តឧត្ដរមា​នជ័យ ទទួលជួបពិភាក្សាការងារ គណៈប្រតិ​ភូ​គណៈកម្មការទី៩ នៃ រដ្ឋសភា ដើម្បីបង្ហាញពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុ​វត្តកម្ម​វិធី​នយោ​បាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

     ឯកឧត្ដម ប៉ែន កុសល្យ បានលើកឡើងថា ខេត្តឧត្ដរមានជ័យ គឺជាខេត្តដែលពឹងផ្អែក​ទៅលើវិស័យ​សំខាន់ៗ​​រួមមាន៖ កសិកម្ម, រ៉ែ, ទេសចរណ៍ ក្រៅពីនេះខេត្តឧត្តរមានជ័យ មានច្រកទ្វារព្រំដែនអន្តរជាតិ​ចំនួន៣ កំពុងដំណើរការ គឺច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ច្រកទ្វារព្រំដែន​អន្តរ​ជាតិអូស្មាច់ ស្ថិតនៅក្រុងសំរោង និងច្រកទ្វារព្រំដែនអន្តរជាតិជប់គគីរ ក្នុងស្រុកបន្ទាយអំពិល។ ឯកឧត្ដមបានបន្តថា រដ្ឋបាលខេត្ត និង មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏បានយកចិត្តទុកដាក់បំពេញកាតព្វកិច្ច បម្រើសេវាសាធារណៈជូន ប្រជាពលរដ្ឋបានល្អប្រសើ ស្របតាមចក្ខុវិស័យ និងគោលនយោបាយ​របស់រាជរដ្ឋាភិបាល  ដោយឡែកចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម វិញ គឺ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង / ស្រុក, ឃុំ /សង្កាត់ និង ស្ថាប័នមានសមត្ថកិច្ចគ្រប់ ផ្នែក មានការសហការគ្នា រក្សា និងគ្រប់គ្រងបានល្អប្រសើ ជូនដល់ប្រជាពលរដ្ឋ ។

     លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃ រដ្ឋសភា បានមានប្រសាសន៍ថា កិច្ចប្រជុំនៅពេល​នេះ​ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ និងស្តាប់ពីបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត និងមន្ទីរជំនាញចំនួន៧ មានមន្ទីរសាធាណៈការ និងដឹកជញ្ជូន មន្ទីរប្រៃសណីយ៍ទូរគមនាគមន៍ មន្ទីរ​ឧស្សាហ​កម្ម សិប្បកម្ម មន្ទីររ៉ែនិងថាមពល មន្ទីរពាណិជ្ជកម្ម និង មន្ទីររៀបចំដែនដីនគររូបនីយកម្ម និង​សំណង់ សាខាកម្មកុងត្រូល ដែលមាន បញ្ហាកន្លងមក ដើម្បីកត់ត្រាអោយបានត្រឹមត្រូវ យកទៅជូនថ្នាក់​លើសម្រេច និងដោះស្រាយជូន និងជាពិសេសណែនាំពីច្បាប់នានាបន្ថែមទៀត ដើម្បីជាគំនិត និងជំនាញ សំដៅការ អនុវត្តការងារនៅក្នុងស្ថាប័នអង្គភាពរបស់ខ្លួនអោយទទួលបានជោគជ័យ។

    សូមបញ្ជាក់ដែរថា ខេត្តឧត្តរមានជ័យ ជាខេត្តដែលមានព្រំប្រទល់ខាងកើតជាប់ខេត្តព្រះវិហារ ខាងលិច​ជាប់​ខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់ខេត្តសៀមរាប និងខាងជើងជាប់ខេត្ត៣ របស់ប្រទេសថៃគឺខេត្តបុរីរ៉ាំ សុរិន្ទ និងស៊ីសាកេត។ ខេត្តឧត្តរមានជ័យ មានក្រុងចំនួន១ និងស្រុកចំនួន៤ បែងចែកជា២៤ ឃុំ-សង្កាត់​ស្មើនឹង៣០៤ភូមិ ដែលមានផ្ទៃដីសរុប៦៨៤០៩២ គីឡូម៉ែត្រការ៉េ មានស្ថិតិប្រជាពលរដ្ឋ​សរុប​ចំនួន៥៨២៧៤ ស្មើនឹងប្រជាពលរដ្ឋសរុប ២៤៣១៩៧នាក់ដែលមានស្រី ១២០៦០៤ នាក់៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តឧត្ដរមានជ័យ

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ