logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តស្ទឹងត្រែង អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
85
13-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

       ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអនុញ្ញាតឲ្យឯកឧត្តម ស៊ូឌីរម៉ាន់ ហាសែង (Sudirman Haseng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសវនាការសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។
       ឯកឧត្តម ស៊ូឌីរម៉ាន់ ហាសែង ឯកអគ្គរដ្ឋទូត សាធារណរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថាកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី គឺមានពីយូរលុងមកហើយ ដែលកម្ពុជានិងឥណ្ឌូនេស៊ី  មានទំនាក់ទំនងល្អ ទាំងវប្បធម៌ និងទេសចរណ៍  ពិសេសការចូលជួបសម្តែការគួសមរវាងគណៈប្រតិភូឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី និងថ្នាកដឹកនាំខេត្តស្ទឹងត្រែងនាពេលនេះគឺការបង្ហាញឱ្យកាន់តែច្បាស់ពីទំនាក់ទំនងកាន់តែល្អប្រសើរថែមទៀតរវាងឥណ្ឌូនេស៊ី និងកម្ពុជាក៏ដូចជាទំនាក់ទំនងរវាងឥណ្ឌូនេស៊ីជាមួយបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ 
      នាឱកាសនោះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ក៏បានលើកផងដែរ នៃកិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ តាមរយៈវិស័យពាណិជ្ជកម្ម និងវប្បធម៍កន្លងមក។ ដោយឡែកសម្រាប់ខេត្តស្ទឹងត្រែងនេះការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អមួយរវាងស្ទឹងត្រែង និងសាធារណរដ្ឋឥណ្ឌូនេស៊ី ហើយខេត្តស្ទឹងត្រែង និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយឥណ្ឌូនេស៊ីជាបន្តទៀត បើទោះបីឥណ្ឌូនេស៊ីមិនមែនជាប្រទេសដែលមានខេត្តជាប់និងខេត្តស្ទឹងត្រែងយ៉ាងណាក្តី។
      ក្នុងនោះដែរឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ក៏បានស្នើទៅកាន់ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ជួយស្វែងរកដៃគូវិនិយោគពីប្រទេសឥណ្ឌូនេស៊ី ចូលមកវិនិយោគក្នុងខេត្តស្ទឹងត្រែង លើផ្នែកកសិកម្ម ទេសចរណ៍ និងផ្នែកផ្សេងទៀត ព្រោះខេត្តស្ទឹងត្រែងជាខេត្តដែលមានសក្តានុពល លើវិស័យកសិកម្មនិងទេសចរណ៍៕ រម្យ

ប្រភព៖ រដ្ឋបាលខេត្ត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ