logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តបាត់ដំបង ដាក់សម្ពោធឱ្យប្រើប្រាស់អគារការិយាល័យច្រកចេញ ចូលតែមួយនៅស្រុកចំនួន ០៤
50
13-August-2019
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

     ថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិ​បាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារ​ការិយា​ល័យ​ច្រកចេញចូលតែមួយ ដាក់ឱ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យ​ប្រជាពលរដ្ឋ ចំនួន ០៤ ស្រុក រួមមាន៖ រដ្ឋបាលស្រុកកំរៀង រដ្ឋបាលស្រុកសំពៅលូន រដ្ឋបាលស្រុករតនមណ្ឌល និងរដ្ឋបាលស្រុកបាណន់ ដែលពិធីនេះប្រារព្ធធ្វើនៅបរិវេណសាលាស្រុកកំរៀង ខេត្តបាត់ដំបង។
     ​ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ផ្តាំផ្ញើ និងណែនាំឱ្យ​រដ្ឋបាល​ស្រុកគោលដៅទាំង ៤ គឺស្រុកកំរៀង ស្រុកសំពៅលូន ស្រុករតនមណ្ឌល និងស្រុកបាណន់ ត្រូវបន្តយក​ចិត្តទុកដាក់អនុវត្តការងារសំខាន់ៗមួយចំនួន ដូចជា ៖
    ១-អនុវត្តឱ្យមានប្រសិទ្ធិភាព នូវយន្តការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ស្របតាមលិខិតបទដ្ឋានគតិយុត្តិ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីតារាងតម្លៃសេវាផ្សេងៗជូនប្រជាពលរដ្ឋ។
    ២-ផ្តល់សេវារដ្ឋបាល ត្រូវធានាឱ្យបាននូវ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ការឆ្លើយតប សមធម៌ និងការចូលរួមរបស់ប្រជាពលរដ្ឋ
   ៣-ត្រូវបិទផ្សាយតារាងតម្លៃសេវាជាសាធារណៈ នៅតាមទីសាធារណៈផ្សេងៗ ដើម្បីឱ្យប្រជា​ពលរដ្ឋងាយ​ស្រួលក្នុងមើល។
   ៤-ត្រូវធ្វើការត្រួតពិនិត្យជាប្រចាំ ដើម្បីធានាពង្រឹងរាល់ការផ្តល់សេវារដ្ឋបាលតាមគោលការណ៍ និងនីតិវិធី​ដែលបានកំណត់
    ៥-ត្រូវដាក់វិន័យរដ្ឋបាលចំពោះមន្ត្រីរាជការ បុគ្គលិក ដែលបង្កភាពថ្នាំងថ្នាក់ ដោយអសកម្មភាពមិនយកចិត្ត​ទុក​ដាក់លើការផ្តល់សេវារដ្ឋបាល ។
     សូមជម្រាបជូនថា ការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក ដែលបានដាក់ឱ្យដំណើរការ​កន្លង​មកចំនួន ០៥ ក្រុង ស្រុក ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការនាថ្ងៃនេះចំនួន ០៤ ស្រុក បន្ថែមទៀតរួម​មាន៖ ស្រុកកំរៀង ស្រុកសំពៅលូន ស្រុករតនមណ្ឌល និងស្រុកបាណន់ ហើយនឹងរៀបចំបង្កើតការិយាល័យ​ច្រកចេញតែមួយនៅឆ្នាំ២០២០ បន្ថែមចំនួន ០៥ ស្រុកទៀតដូចជា៖ ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ ស្រុកសំឡូត ស្រុកភ្នំព្រឹក និងស្រុកឯកភ្នំ ដើម្បីធ្វើការប្រមូលផ្តុំនូវការផ្តល់សេវារដ្ឋបាលមួយចំនួនជូនប្រជាពលរដ្ឋ ឱ្យបានល្អ និងទាន់ពេលវេលា៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ